/61c2d2dbdec43_1640157900_medium.jpg)
- 2021-12-22 07:39:16
- ព័ត៌មាន
ឡូយ! តារាបាល់ទាត់ល្បីរបស់ Man City ៣នាក់ទៀត លេចមុខលើកំប៉ុងស្រាបៀរកម្ពុជា
- 2021-12-22 07:39:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយ! តារាបាល់ទាត់ល្បីរបស់ Man City ៣នាក់ទៀត លេចមុខលើកំប៉ុងស្រាបៀរកម្ពុជា
ចន្លោះមិនឃើញ
អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមហ៊ុនបានរចនារូបភាពកំពូលតារាបាល់ទាត់លំដាប់ពិភពលោករបស់ក្រុមដ៏ល្បីនៅចក្រភពអង់គ្លេស Manchester City នៅលើសំបកវេចខ្ចប់កំប៉ុងស្រាបៀរ កម្ពុជា ដើម្បីផ្តល់អារម្មណ៍ពិសេសជូនដល់អ្នកគាំទ្រនៅកម្ពុជា។
អ្នកស្រី គង់ កុសល បានមានប្រសាសន៍ថា៖ «ក្នុងនាមជាដៃគូសហការពាណិជ្ជកម្មដ៏ល្អឥតខ្ចោះរបស់ក្រុមបាល់ទាត់ Manchester City ស្រាបៀរ កម្ពុជាពិតជាមានសេចក្តីសោមនស្សរីករាយដែលអាចនាំក្តីរំភើប និងផ្តល់អារម្មណ៍ពិសេសអស្ចារ្យដល់អតិថិជន តាមរយៈការរចនារូបភាពយ៉ាងស្រស់ស្អាតរបស់កំពូលតារាមានឈ្មោះល្បីល្បាញខ្លាំងក្នុងវិស័យបាល់ទាត់ដែលតែងនាំភាពរីករាយជូនអ្នកគាំទ្រគ្រប់ទិសទីរួមទាំងកម្ពុជាផងដែរ»។
អ្នកស្រីបញ្ជាក់បន្ថែមថា កន្លងមក សំបកកំប៉ុងវេចខ្ចប់ស្រាបៀរ កម្ពុជាមានរូបកីឡាករចំនួន ៣នាក់ រចនាបញ្ចូលគ្នានៅលើកំប៉ុងតែមួយ ក៏ប៉ុន្តែការរចនាថ្មីមានភាពពិសេសត្រង់ថាកំប៉ុងនីមួយៗនឹងមានរូបកីឡាករម្នាក់ដាច់ដោយឡែក បញ្ចេញកាយវិការយ៉ាងអង់អាច មោះមុតបំផុត ក្នុងការប្តេជ្ញាចិត្តដណ្ដើមជ័យជំនះជូនក្រុម និងអ្នកគំាទ្រជានិច្ច។
រឹតតែអស្ចារ្យទៀតនោះ ក្រុមហ៊ុនក៏បានបន្ថែមរូបកីឡាករចំនួន ៣នាក់ ផ្សេងទៀតធ្វើឲ្យរូបកីឡាករសរុបទំាងអស់មានចំនួន ៦ រូបផ្សេងគ្នា ដូច្នេះអ្នកគាំទ្រអាចមានឱកាសទទួលបានកំប៉ុងដែលមានរូបកំពូលតារាក្នុងដួងចិត្តរបស់ខ្លួនរាល់ពេលពិសាស្រាបៀរ កម្ពុជា។
កីឡាករថ្មីទាំងនោះរួមមាន៖ ១) កីឡាករ Jack Grealish ជាខ្សែបម្រើប្រយុទ្ធដ៏លេចធ្លោដែលក្រុម ទើបទិញក្នុងតម្លៃខ្លួនប្រមាណ ១០០លានផោនឬស្មើនឹងជាង ១៣៣ លានដុល្លារអាមេរិក ២) កីឡាករ João Cancelo ខ្សែការពារស្លាបស្តាំដ៏ឆ្នើម និង ៣) កីឡាករ Rodrigo Hernández Cascante ជាខ្សែបម្រើដ៏ឆ្នើម។ ក្រៅពីកីឡាករទាំងនេះ ក៏មានកីឡាករ ៣ រូបទៀតផងដែរ រួមមាន៖ ១) កីឡាករ Jonh Stone ជាខ្សែការពារល្អបំផុតមួយនៅអឺរ៉ុប ២) កីឡាករ Kevin De Bruyne ជាខ្សែបម្រើប្រយុទ្ធឆ្នើម និង ៣) កីឡាករ Kyle Walker ជាខ្សែការពារដ៏ល្អរបស់ក្លិប។
អ្នកស្រី គង់ កុសល បន្តថា៖ «តាមរយៈការនាំយកការរចនាពិសេសនេះ យើងសង្ឃឹមថាអតិថិជននឹងពេញចិត្ត ហើយបន្តគាំទ្រស្រាបៀរ កម្ពុជា។ ស្រាបៀរ កម្ពុជានឹងតែងតែបន្តរិះរកអ្វីថ្មីជូនអថិតិជនជានិច្ច»។ សំបកកំប៉ុង ស្រាបៀរ កម្ពុជាជាមួយនឹងរូបភាពថ្មីនេះនឹងត្រូវដាក់ចរាចរណ៍នៅលើទីផ្សារចាប់ពីពេលនេះតទៅ។