• 2021-12-27 02:24:14
  • ព័ត៌មាន

បណ្ដុំទិដ្ឋភាពសំខាន់ៗ បើកឆាកប្រឡងបាក់ឌុបថ្ងៃទី១ បេក្ខជនគ្រប់រូប ពោរពេញដោយភាពស្វាហាប់ ត្រដាងដៃឱ្យឆែកឆេគ្មានព្រួយ

  • 2021-12-27 02:24:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចការគ្រោងទុកការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២១ បានប្រព្រឹត្តិទៅនៅថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០២១ នេះ ក្រោមទិដ្ឋភាពយ៉ាងមានរបៀបរៀបរយ ។ ការបើកហិហវិញ្ញាសាបានធ្វើឡើងនៅមណ្ឌលវិទ្យាល័យសុវត្ថិ ក្រោមអធិបតីភាពរបស់ឯកឧត្ដម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងនោះវិញ្ញាសាបើកឆាកថ្ងៃទី ១ ផែនដីវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម និង ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រ។

ការប្រឡងបាក់ឌុបក្នុងសម័យកាលវីរុសកូវីដ១៩ នេះ បានធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាដល់សុវត្ថិភាពរបស់បេក្ខជនគ្រប់រូប ក៏ដូចជាគណៈកម្មការរៀបចំការប្រឡងទាំងអស់ផងដែរ។ យ៉ាងណាមិញក្រឡេកមកមើលទឹកមុខរបស់បេក្ខជនគ្រប់រូបឯណោះវិញហាក់បីដូចជាត្រៀមខ្លួនបានយ៉ាងល្អ បង្ហាញពីភាពជឿជាក់របស់ខ្លួន ជាពិសេសនោះមានលោកអាណាព្យាបាល ឪពុកម្ដាយ បានមកផ្ដល់កម្លាំងចិត្តដល់ពួកគេផងដែរ។

ខាងក្រោមនេះជាទិដ្ឋភាពនៅមណ្ឌលវិទ្យាល័យ ស៉ីសុវត្ថិ និងមណ្ឌលវិទ្យាល័យឥន្ទ្រទេវី ដែលផ្ដិតដោយក្រុមការងារថតរូបរបស់ Sabay ។ សូមមើលទិដ្ឋភាពទាំងស្រុងដូចខាងក្រោមនេះ៖

មតិយោបល់