• 2021-12-27 04:10:00
  • ព័ត៌មាន

មានការចង់រកលេខសមត្ថកិច្ច ឥឡូវលែងជាអាថ៌កំបាំងហើយ បង្ហាញជូនលេខមេប៉ុស្តិ៍ទាំងអស់នៅភ្នំពេញ

  • 2021-12-27 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពីពេលនេះតទៅបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ ករណីមានការចង់រកលេខសមត្ថកិច្ចតាមមូលដ្ឋានរបស់ខ្លួនឥឡូវលែងជាអាថ៌កំបាំងហើយ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន បង្ហាញជូនលេខទំនាក់ទំនងមេប៉ុស្តិ៍ទាំងអស់នៅភ្នំពេញ មានការបន្ទាន់អាចទាក់ទងបានគ្រប់ពេលវេលា។

យោងតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយសារនៅតែមានបងប្អូនប្រជាពលរដ្ឋបានធ្វើការទាក់ទងជាប្រចាំមកលេខក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរលេខទូរសព្ទលោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលទាំង១០៤ ក្នុងរាជធានីភ្នំពេញ ។ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការផ្សព្វផ្សាយ និងផ្តល់ជូនជាថ្មី នៅលខទូរសព្ទដូចខាងក្រោម ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើការទាក់ទងសួរព័ត៌មានផ្សេងៗ ក៏ដូចជាការចុះជួយអន្តរាគមន៍ភ្លាមៗ នៅពេលមានបទល្មើស គ្រោះថ្នាក់ចរាចរណ៍ និងអគ្គភ័យ កើតមានឡើងនៅតាមមូលដ្ឋាន ។

១. ចំពោះករណីកើតមានអគ្គិភ័យ

សូមទំនាក់ទំនង លេខទូរសព្ទ : ៦៦៦ ឬ ០១២ ៩៩៩ ៩៩៩

២. លេខទូរសព្ទក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ០៦៩ ៥១៦ ៩៩៩ ( សម្រាប់តែរាជធានីភ្នំពេញ )

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់