• 2021-12-27 07:20:56
  • ព័ត៌មាន

គំរូមុនគេហើយ! អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្ដល់រង្វាន់ធំខ្ទង់​ពាន់​ដុល្លារដល់​បេក្ខជននិទ្ទេស A របស់​ខេត្ត!

  • 2021-12-27 07:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសផ្តល់នូវរង្វាន់លើកទឹកចិត្តម៉ូតូ Zoomer X ថ្មីមួយគ្រឿងដល់ សិស្សានុសិស្សដែលដណ្ដើមបាននិទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ នៅខេត្តកំពង់ស្ពឺ។ ការប្រកាសនេះបានធ្វើឡើងក្រោយពេលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកញ្ចប់វិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅមណ្ឌលប្រឡង វិទ្យាល័យកំពង់ស្ពឺ នាព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១ ។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍លើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់ លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ជៀសវាងមានបញ្ហាកើតឡើងជាយថាហេតុនឹងនាំឲ្របេក្ខជនទទួលបានលទ្ធផលមិនល្អក្រោយពេលប្រឡង។

ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាល ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ក្នុងសម័យប្រលងឆ្នាំសិក្សា ២០២០-២០២១នេះ ហើយឯកឧត្តមក៏បានត្រៀមនូវរង្វាន់ម៉ូតូ ZOOMER X រួចជាស្រេច សម្រាប់ផ្ដល់ជូនសិស្សានុសិស្សដែលទទួលបាននិទ្ទេស A នៅក្នុងរដ្ឋបាលខេត្តកំពង់ស្ពឺផងដែរ៕

គួរបញ្ជាក់ផងដែរថាបើយោងទៅតាម លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ ជារួមមបេក្ខជនប្រឡងបាក់ឌុបទូទាំងខេត្តកំពង់ស្ពឺសរុបមាន ចំនួន៤,៥៥៥នាក់ ក្នុងនោះមានស្រីចំនួន ២៣៩០នាក់ ចំណែកមណ្ឌលប្រឡងរួមមានចំនួន១១មណ្ឌល មានចំនួន ១៨៥បន្ទប់ និងមានគណៈមេប្រយោគ ចំនួន ៦២៧នាក់ ស្រី១៧៩នាក់។

ប្រភព៖រដ្ឋបាលកំពង់ស្ពឺ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់