• 2021-12-29 09:08:10
  • ព័ត៌មាន

ឱកាស​មាស​​លោក​គ្រូ អ្នក​គ្រូ ក្រសួងអប់រំប្រកាសរើសគ្រូបង្រៀនទៅបន្តការសិក្សានៅជប៉ុន

  • 2021-12-29 09:08:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងដល់លោកគ្រូ អ្នកគ្រូដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យនៅទូទាំងប្រទេសកម្ពុជា អំពីកម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍ មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំ នៅប្រទេសជប៉ុន ចាប់ពីខែតុលា ឆ្នាំ២០២២ រហូតដល់ ខែមីនា ឆ្នាំ២០២៤។

កំណត់សម្គាល់៖

  • សម្រាប់ថ្ងៃទទួលពាក្យប្រឡងអាហារូបករណ៍គឺឲ្យបានមុនថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅម៉ោង១៦:00 នាទី

  • កាលបរិច្ឆេទ និងទីកន្លែង នៃការប្រឡង ក្រសួងអប់រំ នឹងសហការជាមួយស្ថានទូត រៀបចំការប្រឡងសំណេរ លើ វិញ្ញាសា៖ ភាសាជប៉ុន និង ភាសាអង់គ្លេស ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្ថានទូតជប៉ុនប្រចាំ កម្ពុជា ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអានសេចក្តីណែនាំខាងក្រោម៖

ប្រភព៖ក្រសួងអប់រំ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់