• 2022-01-02 09:59:55
  • ព័ត៌មាន

ព្រឹត្តិការណ៍ដើមឆ្នាំ ២០២២! កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុង លើកទី ២៦បញ្ចប់យ៉ាងជោគជ័យ (បណ្ដុំរូបភាពក្នុងថ្ងៃប្រកួត)

  • 2022-01-02 09:59:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងមុខអង្គរឆ្នាំ ២០២២ បានបញ្ចប់ជាស្ថាពរកាលពីព្រឹកថ្ងៃទី ២ ខែមករានេះ។ បន្ទាប់ពីខកខានការរត់ដោយអស់រយៈពេល ២ កន្លងមក កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងមុខអង្គរបានប្រារព្ធឡើងជាមួយការរត់ដោយផ្ទាល់ ជាថ្មីម្ដងទៀតដែលមានអ្នកចូលរួមសរុប 2200 អ្នក។

មានបានជួប អាយដុលអត់? ព្រោះថាក្នុងកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះ ក៏មានការចូលរួមពីសំណាក់តារាល្បីៗ គឺលោក សាយ ដែលគ្រប់គ្នាបានស្គាល់មកហើយ ថាលោកតែងតែចូលរួមជាមួយកម្មវិធីរត់ដើម្បីសប្បុរសធម៌ជានិច្ច និងរ៉ូលីន ដែលតារាកំពូលសម្ដីកំប្លែងគ្រប់ពេល ជាពិសេសការតែងខ្លួនប្លែកដាច់គេតែម្ដង។

អ្នកទាំងអស់គ្នា មានបានមកចូលរួមប្រកួតឬអត់? តោះ មកមើលបណ្ដុំរូបភាពក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងទាំងគ្នា។

សម្រាប់អ្នកដែលមិនធ្លាប់បានចូលរូម កុំភ្លេច ណាត់គ្នាសម្រាប់ការប្រកួតក្នុងឆ្នាំបន្តបន្ទាប់ទៀត ប៉ុន្តែបើបានមកចូលរួមហើយ ចាំថតរូបចែករំលែក ទុកជាអនុស្សាវរីយ៍ផងណា៎។​

ម៉ារ៉ាតុងជាកីឡាអន្តរជាតិមួយ ដែលគេតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំដើម្បីលើកស្ទួយដល់សេដ្ឋកិច្ចទេសចរណ៍ ក៏ដូចជាប្រមូលកញ្ចប់ថវិកាជួយដល់ប្រជាជនក្រីក្រ និងជួយដល់មន្ទីរពេទ្យនៅក្នុងខេត្តសៀមរាបផ្ទាល់តែម្ដង ហើយក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌាតែងតែឧបត្ថម្ភផ្ដាច់មុខ និងគាំទ្រចូលរួមសហការជាមួយក្រុមការងារគណៈកម្មាធិការជាតិអូឡាពិកកម្ពុជា ជានិច្ច។

សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍នេះ សូមចូលទៅកាន់៖

នាំមកជូនដោយ៖ Manulife - គាំទ្រការស្រឡាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់