• 2022-01-03 06:44:00
  • ព័ត៌មាន

សម្ដេច​តេជោ ហ៊ុន សែន៖ ពលរដ្ឋ​គាត់​ទៅ​ចាក់វ៉ាក់សាំង ហេតុអី​ពេទ្យ​មិន​ឲ្យ​ចាក់?

  • 2022-01-03 06:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​ជា​ប្រទេស​នាំ​មុខ​មួយ​ក្នុង​តំបន់​អាស៊ាន​នាម​ជា​ប្រទេស​ដែល​មាន​អត្រា​ចាក់វ៉ាក់សាំង​លើ​ប្រជាពលរដ្ឋ​បាន​ច្រើន​ជាង​គេ។ ប៉ុន្តែ​នៅ​ក្នុង​នេះ គេ​បាន​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ម៉ឺន​នាក់ មិន​បាន​ចាក់​នោះ​ទេ ដែល​សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ៣ មករា ២០២២​នេះ។

ថ្លែង​នៅ​ក្នុងអញ្ជើញ​បើកការដ្ឋាន​គម្រោង​សាងសង់​លើកកម្រិតគុណភាព​ផ្លូវជាតិលេខ៤៨ ប្រវែង​សរុប ១៤៨គ.ម ពីអូរជ្រៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ តាម​សម្ដេច​តេជោ គិត​ត្រឹម​ថ្ងៃ​នេះ សម្ដេច​បាន​រក​ឃើញ​តួលេខ​ប្រជាពលរដ្ឋ​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​មាន​ចំនួន ៧ម៉ឺន​នាក់។ តួលេខ​លេខ​នេះ មាន​អ្នក​មិន​បាន​ចាក់​ដោយ​សារ កត្តា​ផ្ទាល់​ខ្លួន ដូច​ជា​សម្រាល​កូន​ចំពេល​គេ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជា​ដើម។

ក្រៅ​ពី​នេះ មាន​ហេតុផល​មួយ​ចំនួន​ដែល​គ្រូ​ពេទ្យ​មិន​អនុញ្ញាតិ​ឲ្យ​ចាក់ បើ​ទោះ​ពលរដ្ឋ​បាន​ទៅ​ដល់​ទី​កន្លែង​ចាក់​ហើយ​ក៏​ដោយ។ "ពលរដ្ឋ​គាត់​ទៅ​ចាក់វ៉ាក់សាំង ហេតុអី​ពេទ្យ​មិន​ឲ្យ​ចាក់? អីចឹង​ខ្ញុំ​ឲ្យ​ជំទាវឱ វណ្ណឌីន បញ្ជា​ទៅ​គ្រប់​ទី​កន្លែង​​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ!”៊។

នៅ​មុន​កម្ពុជា​បើក​យុទ្ធនាការ​ចាក់វ៉ាក់សាំង​កូវីដ១៩​ជា​ផ្លូវ​ការ ក្រសួង​សុខាភិបាល​បាន​ជូន​ដំណឹង​អំពី​ប្រភេទ​បុគ្គល​ដែល​មិន​អាច​ទទួល​យក​ការ​ចាក់វ៉ាក់សាំង​កូវីដ១៩​បាន ក្នុង​នោះ​មាន​ដូច​ជា៖ អ្នក​ដែល​មាន​បញ្ហាផ្លូវដង្ហើម បុគ្គលដែលពិបាកដកដង្ហើម ឬក៏បុគ្គលដែលមានការហើម រលាកសរសៃ​ឈាម ឬក៏អ្នកដែលចេញបន្ទាលតាអាកក៏មិនអាចចាក់បានដែរ ។ ក្រៅ​ពី​នេះ ស្ត្រីមាន​ផ្ទៃពោះ ឬស្ត្រីបំបៅទឹកដោះ ឬស្ត្រីមានផែនការ​ពពោះក្នុងរយៈពេល ៣ ខែ ជា​ដើម។

យ៉ាង​ណា គេ​មិន​ទាន់​ដឹង​ថា ក្នុង​ចំណោមប្រជាពលរដ្ឋ​ប្រមាណ ៧ម៉ឺន​នាក់​ដែល​ពេទ្យ​មិន​អនុញ្ញាតិ​ឲ្យ​ចាក់​នោះ ស្ថិត​ក្នុង​ចំណោម​បុគ្គល​ដែល​ត្រូវ​ហាម​ឃាត់​តាម​ក្បួន​វេជ្ជសាស្ត្រ​នៃ​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​កូវីដ១៩ ឬ​យ៉ាង​ណា។ ដូច្នេះ​ហើយ សម្ដេច​តេជោ បាន​ស្នើ​ឲ្យមន្ត្រី​ទទួល​បន្ទុក​ សើរើ និង​ពិនិត្យ​ករណី​នេះ​ឡើង​វិញ ក្នុង​នោះ សម្ដេច​លើក​ឡើង​ថា អ្នក​កើត​ហឺត មិន​ឲ្យ​ចាក់​តែ​អំឡុង​ពេលកំពុង​តែ​កើត​ជំងឺ មិន​មែន​ជា​អ្នក​ដែល​មាន​ប្រវត្តិ​កើត​ជំងឺ​នោះ​ទេ។​

ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ - អាយុ ១៨ឆ្នាំ ឡើងទៅ = 101.51% - អាយុ ១២-១៧ឆ្នាំ = 99.12% - អាយុ ០៦-១១ឆ្នាំ = 105.23%៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី