
- អង្គារ, 4 មករា 2022 02:57
- ព័ត៌មាន
គ្រូហុងស៊ុយដ៏ល្បី ណាលី ប្រាប់ថា អ្នកកើតឆ្នាំមួយនេះ ឆុងខ្លាំងក្នុងឆ្នាំ ២០២២ មានអ្នកលាបពណ៌ ប្រឌិតរឿងទម្លាក់កំហុស ធ្វើល្អបានអាក្រក់
- អង្គារ, 4 មករា 2022 02:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូហុងស៊ុយដ៏ល្បី ណាលី ប្រាប់ថា អ្នកកើតឆ្នាំមួយនេះ ឆុងខ្លាំងក្នុងឆ្នាំ ២០២២ មានអ្នកលាបពណ៌ ប្រឌិតរឿងទម្លាក់កំហុស ធ្វើល្អបានអាក្រក់
ចន្លោះមិនឃើញ
អ្នកគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រ ណាលី បានប្រាប់ច្បាស់ៗថា ឆ្នាំថ្មី ២០២២ នេះ ឆ្នាំម្សាញ់ឆុងខ្លាំង សូមប្រុងប្រយ័ត្នបំផុត ហើយឆុងនេះ គឺមិនមែនជាគ្រោះកាច គ្រោះថ្នាក់នោះទេ ប៉ុន្តែត្រូវបានគេលាបពណ៌ ប្រឌិតរឿង ទម្លាក់កំហុស ធ្វើល្អយ៉ាងណាក៏គេមើលឃើញអាក្រក់។
គ្រូហុងស៊ុយល្បីទាយឆុតរូបនេះ បានរៀបរាប់នៅលើទំព័រហ្វេសបុកផេករបស់ខ្លួនថា៖ «អ្នកមានម្សាញ់ ក្នុងតួរាសី មិនថាក្នុងតួរ ឆ្នាំ ខែ ថ្ងៃ ឬម៉ោង សូមត្រៀមខ្លួន ត្រៀមចិត្ត ត្រូវអត់ធ្មត់ខ្ពស់ ព្រោះ ឆ្នាំ ២០២២ នេះ ឆុងលាបពណ៍ ទម្លាក់កំហុសលើ ទោះជាធ្វើល្អ ក៏គេមើលឃើញថាអាក្រក់ដែរ ដូច្នេះ សូមប្រយ័ត្ន និងត្រៀមចិត្ត ទទួលឥទ្ធិពលឆុង ក្នុងឆ្នាំ ២០២២» ។
តាមជំនឿរបស់អ្នកកាត់សែស្រឡាយចិន ជារៀងរាល់ឆ្នាំមកដល់ សម្រាប់អ្នកដែលមានឆ្នាំឆុងនឹងឆ្នាំថ្មី គេតែងរកវិធីដើម្បីកាត់ឆុង ។ អ្នកខ្លះទៅរកគ្រូស្រោចទឹក តាអាចារ្យធ្វើពិធីរំដោះគ្រោះ ឬ កាត់ឆុង ដើម្បីជួបតែសេចក្ដីសុខ ជៀសផុតពីគ្រោះទាំងឡាយ ៕