- 2022-01-04 04:57:12
- ព័ត៌មាន
កោតសរសើរទឹកចិត្ត! អ្នកកាត់សម្អាតរុក្ខជាតិតាមប្រាសាទខ្ពស់ៗ ទោះប្រឈមគ្រោះថ្នាក់នៅតែធ្វើដោយពេញចិត្ត
- 2022-01-04 04:57:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោតសរសើរទឹកចិត្ត! អ្នកកាត់សម្អាតរុក្ខជាតិតាមប្រាសាទខ្ពស់ៗ ទោះប្រឈមគ្រោះថ្នាក់នៅតែធ្វើដោយពេញចិត្ត
ចន្លោះមិនឃើញ
សែនរំភើបនិងស្ញប់ស្ញែងដល់ទឹកចិត្ត ក្រុមការងារកាត់សម្អាតរុក្ខជាតិតាមប្រាសាទក្នុងរមណីយដ្ឋានអង្គរបានខិតខំអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួន ដោយសម្អាតរុក្ខជាតិទាំងតូចធំដែលដុះនៅលើប្រាសាទ ដើម្បីបញ្ជៀសហានិភ័យផ្សេងៗមកលើប្រាសាទ ទោះបីមានការប្រឈមជាមួយនឹងគ្រោថ្នាក់ចំពោះខ្លួនក៏ដោយ ក៏ពួកគាត់នៅតែបំពេញភារកិច្ច កាត់សម្អាតរុក្ខជាតិតាមប្រាសាទនៅតែពេញចិត្តនិងមានមោទនភាពចំពោះអ្វីដែលខ្លួនកំពុងតែធ្វើ។
លោក ឈឿម ទ្រី ដែលជា បុគ្គលិកផ្នែកសម្អាតរុក្ខជាតិតាមប្រាសាទមួយរូប បានឱ្យដឹងថា ផ្តើមចេញពីទឹកចិត្តស្រឡាញ់ ចង់ថែរក្សាប្រាសាទបុរាណ និងចង់ឱ្យប្រាសាទនៅគង់វង្សយូរបន្តទៀត លោកមានការតាំងចិត្តជាខ្លាំងដើម្បីកាត់សម្អាតរុក្ខជាតិទាំងតូចធំដែលដុះនៅលើប្រាសាទទាំងអស់ក្នុងឧទ្យានអង្គរ។
លោកបាន បន្តថា ក្នុងបទពិសោធន៍ការងាររយៈពេលប្រមាណជាង២០ឆ្នាំមកនេះ ទោះបីដឹងថា ត្រូវប្រឈមមុខខ្លះៗនឹងគ្រោះថ្នាក់មួយចំនួន ដោយសារការតោងឡើងទៅលើកំពូលខ្ពស់ៗនៃប្រាសាទដើម្បីកាត់សម្អាតរុក្ខជាតិ រូបលោកនៅតែមានសេចក្តីពេញចិត្តចំពោះភារកិច្ចរបស់ខ្លួន៕
គួរបញ្ជាក់ផងដែរថា ដើមពោធិ៍ ជ្រៃ និងរុក្ខជាតិធំៗមួយចំនួនទៀតដុះលូតលាស់លឿននៅតាមប្រាសាទបានបង្កហានិភ័យដល់ប្រាសាទ ហើយក្រុមការងារកាត់សម្អាតរុក្ខជាតិលើប្រាសាទក្នុងរមណីយដ្ឋានអង្គរ តែងតែបានកាត់សម្អាតរុក្ខជាតិតូចធំជាប្រចាំថ្ងៃទៅតាមផែនការគ្រោងទុកដែលបានរៀបចំឡើងតាមស្ថានភាពជាក់ស្តែងដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗបង្កឡើងដោយរុក្ខជាតិទាំងនោះ បើទោះបីជាត្រូវប្រឈមជាមួយផលលំបាកនិងគ្រោះថ្នាក់ចំពោះខ្លួនក៏ដោយ។
ប្រភព៖អាជ្ញាធរអប្សរា