• 2022-01-05 02:20:38
  • ព័ត៌មាន

អ្នក​តាកែវ​តិច​មិន​ដឹង! សត្វ​ក្រៀល​ដ៏​កម្រ ​វិល​ត្រឡប់​មក​តាកែវវិញជាច្រើន​ក្បាល

  • 2022-01-05 02:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ "ក្រៀល" ជា​ភាសា​ខ្មែរ និង​ជា​ភាសា​អង់គ្លេស Sarus Crane បាន​វិល​ត្រឡប់​មក​កាន់​ទីកន្លែង​កាច់​សំបុក​ដដែល​វិញ គឺ​បឹង​ព្រែកល្បៅ មាន​ភូមិ​សាស្ត្រ​ក្នុង​ខេត្ត​តាកែវ។ នេះ​បើ​តាម​លោក ស៊ួង ម៉ារឌី ដែល​ជា​អ្នក​ថត​រូប​អាជីព​មួយ​រូប ដែល​បាន​ធ្វើ​ដំណើរ​វែង​ឆ្ងាយ​ទៅ​ផ្ដិត​យក​រូបភាព​ពី​គ្រួសារ​សត្វ​ក្រៀល​មក​ចែក​ជូន​ប្រិយមិត្ត​បាន​ឃើញ និង​បាន​ស្គាល់។

ក្រោយ​បេសកកម្ម​នេះ​លោក ម៉ារឌី បាន​បញ្ចេញ​ស៊េរី​រូបភាព​ច្រើន​ស្ដី​ពី​សត្វ​ក្រៀល​របស់​ខេត្ត​តាកែវ ដែល​លោក​បាន​ដាក់​ចំណង​ជើង​ថា "ស្វាគមន៍ការត្រឡប់មកវិញរបស់សត្វក្រៀល មកកាន់បឹងព្រែកល្ពៅ ខេត្តតាកែវ"។ តាម​រយៈ​រូបភាព​ទាំង​នោះ គេ​បាន​ឃើញ​យ៉ាង​ត្រជាក់​ភ្នែក​នូវ​សកម្មភាព​សត្វ​ក្រៀល​ទាំង​ហ្វូង​រក​ចំណី​នៅ​លើ​ផ្ទៃ​ទឹក​ក្នុង​តំបន់​ព្រែក​ល្ពៅ។

តាម​កំណត់​ត្រា​សង្ខេបសត្វដោយ Sela Mey បាន​កត់​ត្រា​ថា៖ -សត្វ​ក្រៀល ឬ Sarus Crane មាន​ឈ្មោះវិទ្យាសាស្ត្រ Grix antigone កម្ពស់១៥២-១៥៦ ស.មហើយ ខ្លួនធំហើយខ្ពស់ សំបុរសប្រផេះ ក្បាលត្រងោលក្រហមដោយមានបន្ទូលក្បាលប្រផេះ និងជើង ក្រហមវែង ចំពុះវែងត្រង់ ស្លាបទី១ពណ៌ខ្មៅ។

-ទីជំរកៈ ក្រៀលតែងមានទីជម្រកនៅទំនាបលិចទឹក តាមតំបន់វាលស្មៅ ក្នុងព្រៃរបោះជាដើម ។

  • ជីវសាស្ត្រ: រដូវប្រាំងរកស៊ីជាហ្វូង រដូវវស្សាបន្តពូជតែឯកឯង ។ -របាយ: វត្តមានពេញមួយឆ្នាំ មាននៅភាគខាងជើងបឹងទន្លេសាបជាពិសេសខេត្តបន្ទាយមានជ័យ និងតាកែវ (បឹងព្រែកល្ពៅ) រដូវវស្សាបន្តពូជចាប់ពីខេត្តបាត់ដំបង ព្រះវិហា ដល់ខេត្តមណ្ឌលគីរី និងរដូវប្រាំងមាននៅខេត្តតាកែវ និងកំពត -រដូរបន្តពូជៈ ចាប់ពី ខែ មិនា ដល់ តុលា ពងចំនួនពី ១ ទៅ ៣។

ដឹង​ពីរឿងរ៉ាវ​ខ្លះ@​របស់សត្វ ក្រៀល​ហើយ តោះ...ឥឡូវ​ទៅ​ទស្សនា​សកម្មភាព​របស់​ពួក​គេ​ដែល​ផ្ដិត​រូបដោយ​លោក ស៊ួង ម៉ារឌី ទាំង​អស់​គ្នា​វិញ​ម្ដង៖ ​

រូបភាព៖ Mardy Suong Photography (ផ្ដល់សិទ្ធិប្រើ​ប្រាស់​ដោយ៖ Mardy Suong Photography)

អត្ថបទ៖ ទារិកា

មតិយោបល់