- 2022-01-06 06:43:28
- ព័ត៌មាន
បណ្ឌិត គីម ហ៊ាង៖ ម្ដាយឪពុកគិតតែរឿងរកស៊ី ទុកកូនឲ្យឈ្នួលមើល ថ្ងៃក្រោយកូនចរិតដូចឈ្នូល
- 2022-01-06 06:43:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្ឌិត គីម ហ៊ាង៖ ម្ដាយឪពុកគិតតែរឿងរកស៊ី ទុកកូនឲ្យឈ្នួលមើល ថ្ងៃក្រោយកូនចរិតដូចឈ្នូល
ចន្លោះមិនឃើញ
លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង អ្នកជំនួញអចលនទ្រព្យដ៏លេចធ្លោមួយរូប បានលើកឡើងថា ម្ដាយឪពុកគិតតែរឿងរកស៊ី ទុកកូនឲ្យឈ្នួលមើល តទៅថ្ងៃក្រោយកូននឹងមានចរិតដូចឈ្នូលជាក់ជាមិនខាន។
លោកបណ្ឌិតបានលើកឡើងដូច្នេះក្នុងកម្មវិធីរបស់លោក ស៊ឹម តារា ក្រោយទទួលបានការចោទសួរពីបទពិសោធន៍ចិញ្ចឹមកូនផ្ទាល់របស់លោកបណ្ឌិត និងភរិយា។
ឧកញ៉ាបណ្ឌិតបានអធិប្បាយថា ឪពុកអ្នកមានខ្លះ បានបង្កើតជាកំហុសចំពោះកូនៗដោយមិនដឹងខ្លួន ដោយគិតតែពីខិតខំប្រឹងប្រែងរកស៊ី មិនមានពេលវេលាផ្តល់ភាពកក់ក្តៅអប់រំដល់បុត្រធីតាឲ្យបានល្អ។ ប៉ុន្តែសម្រាប់លោកវិញ រឿងមើលថែទាំងកូន គឺជារឿងអាទិភាព ក្នុងនោះបើទោះជាលោក និងភរិយាមមាញឹកយ៉ាងណា ក៏ត្រូវតែបែងចែកពេលវេលាសម្រាប់បង្កើតភាពស្នីទ្ធស្នាលជាមួយកូនៗដែរ។
លោក បន្តដោយសង្កត់ធ្ងន់ថា ការទុកកូនជាទីស្រឡាញ់ឲ្យឈ្នួលមើលថែ គឺជាកំហុស។ "ជាកំហុសមួយដែលឪពុកម្ដាយខ្លះគាត់បានធ្វើ...ឪពុកម្ដាយជាអ្នកមានខ្លះ គាត់បានចំណាយពេលវេលាទាំងស្រុងទៅលើការរកស៊ី គាត់ជួលឈ្នួល ឲ្យមើលកូន អ្វីដែលកើតឡើង កូនហ្នឹងធំឡើង ចរិតដូចឈ្នួលអីចឹង! ប៉ុន្តែប្ដីប្រពន្ធខ្ញុំចំណាយពេលជាមួយកូនច្រើន!"។
លោកឧកញ៉ាបានបន្តថាឪពុកម្តាយត្រូវតែចំណាយពេលវេលាជាមួយកូនឲ្យបានច្រើនតាមតែអាចធ្វើបាន។ បន្ថែមពីលើនេះ លោកបណ្ឌិត បានចែករំលែកគន្លឹះពិសេសសម្រាប់ក្រុមគ្រួសាររបស់លោកផ្ទាល់ដូចជា៖
ទី១៖ កូនៗគេងទាំងអស់ គឺគេងបន្ទប់ផ្សេងពីឪពុកម្ដាយតាំងពីតូចៗ...ប៉ុន្តែហោចណាស់ក្នុង១សប្ដាហ៍ម្ដង គឺកូនៗត្រូវមកគេងជុំគ្នាជាមួយឪពុកម្ដាយ
ទី២៖ បច្ចុប្បន្នកូនៗធំហើយ មិនអាចគេងជុំគ្នាបាន ដូច្នេះទម្លាប់ក៏បានផ្លាស់ប្ដូរ ក្នុងនោះជារៀងរាល់ថ្ងៃមុនចូលគេង កូនៗត្រូវតែមកបន្ទប់លោក ជជែកលេងជាមួយម្ដាយឪពុករយៈពេល ១៥នាទីទៅ ៣០នាទី ទើបចេញទៅគេង។
ទី៣៖ មុនចេញទៅ គឺថើបម្ដាយឪពុក គ្រប់គ្នាហើយនិយាយរាត្រីសួស្ដីជាមុនសិន។ លុះព្រលឹមឡើង ក៏ដូចគ្នា គឺត្រូវថើបម្ដាយឪពុក និងនិយាយអរុណសួស្ដីម្ដងទៀត។ ទម្លាប់នេះ លោកបណ្ឌិតបញ្ជាក់ថា នៅធ្វើរៀងរាល់ថ្ងៃនាពេលបច្ចុប្បន្ន។
ក្រៅពីសកម្មភាពសម្រាប់ផ្ដល់ភាពកក់ក្ដៅ និងជិតស្និទ្ធទាំងនេះ ការទូន្មាន ផ្ដល់ការគិតវិជ្ជមាន មិនជេរស្ដី មិនវាយ ពេលកូនធ្វើខុស គឺធ្វើតាមទម្លាប់រៀងរាល់ថ្ងៃដូចគ្នា។ ជារួម គឺប្រើពេលវេលាជាមួយកូនច្រើនតាមតែអាចធ្វើបាន ហើយឆ្លងតាមបទពិសោធន៍នោះ លោកអះអាងថា កូនៗរបស់លោក សុទ្ធតែក្លាហាន មិនចេះខ្លាចគេ និងម្ចាស់ការលើខ្លួនឯងបានទាំងអស់៕