- 2022-01-06 06:53:49
- ព័ត៌មាន
ឆ្លងលឿនសាហាវ! ថៃរកឃើញកូវីដ១៩កើនឡើងទ្វេរដងថ្ងៃនេះ ខណ:អូមីក្រុងសរុបជិត៣០០០ករណីហើយ
- 2022-01-06 06:53:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆ្លងលឿនសាហាវ! ថៃរកឃើញកូវីដ១៩កើនឡើងទ្វេរដងថ្ងៃនេះ ខណ:អូមីក្រុងសរុបជិត៣០០០ករណីហើយ
ចន្លោះមិនឃើញ
ប្រទេសថៃបានបន្តប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន "៥,៧៧៥" នាក់ និងស្លាប់ ចំនួន១១នាក់បន្ថែមទៀត ខណ:ដែលអូមីក្រុងកំពុងតែកើនឡើងជាលំដាប់និងឆ្លងលឿនដូចព្យុះ សរុបមកដល់ព្រឹកនេះមានចំនួន ២៥០០ករណីហើយ គិតត្រឹមថ្ងៃទី ០៦ ខែមករាឆ្នាំ២០២១។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thairath News។
នៅប្រទេសថៃការឆ្លងរីករាលដាលកាន់តែអាក្រក់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយអត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅតែបន្តកើនឡើងជាលំដាប់ហាក់មិនទាន់ថមថយសោះ ពោលគឺមានអ្នកឆ្លងនិងស្លាប់ដោយសារតែកូវីដ១៩ជាបន្តបន្ទាប់ រហូតមកដល់ពេលនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតទៅដល់២,២១៦,៣៨៧នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,១៥៨,០៧៦នាក់ កំពុងសម្រាកព្យាបាលចំនួន៣៧,៩៦៨នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិតមានរហូតទៅដល់២១,៧៨០នាក់ឯណោះ។
គួរបញ្ចាក់ប្រទេសថៃកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការវាយលុកនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងឆ្លងទាំងពីភ្ញៀវបរទេស ឆ្លងទាំងប្រជាជនរបស់ខ្លួននៅក្នងតំបន់ស្ទើរគ្រប់ខេត្តក្រុងទូទាំងប្រទេស ដែលជាហេតុធ្វើឲ្យប្រទេសថៃសម្រេចប្រកាសផ្អាកទទួលភ្ញៀវទេសចរអន្តរជាតិជាបណ្តោះអាសន្នកាលពីពេលកន្លងទៅ៕