- 2022-01-10 08:11:23
- ព័ត៌មាន
វីវរហើយ! ថៃមួយថ្ងៃឆ្លងកូវីដ១៩ ជិត១ម៉ឺនករណីឯណោះ អ្នកស្លាប់ក៏នៅតែច្រើនដែរ
- 2022-01-10 08:11:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីវរហើយ! ថៃមួយថ្ងៃឆ្លងកូវីដ១៩ ជិត១ម៉ឺនករណីឯណោះ អ្នកស្លាប់ក៏នៅតែច្រើនដែរ
ចន្លោះមិនឃើញ
ប្រទេសថៃបានបន្តប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន "៧,៩២៦" នាក់ ខណ:អ្នកស្លាប់មាន ចំនួន១៣នាក់ បន្ថែមទៀតនៅក្នុងថ្ងៃទី ១០ ខែមករា ឆ្នាំ២០២២។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thairath News។
ស្ថានភាពកូវីដ១៩ក្នុងប្រទេសថៃ កាន់តែអាក្រក់ទៅៗ បច្ចុប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅនៅតែបន្តកើនឡើងជាលំដាប់ហាក់មិនទាន់មានការថមថយសោះនៅឡើយ តួលេខឆ្លងថ្មីកើនឡើងទ្វេរដងជារៀងរាល់ថ្ងៃ ជាពិសេសវីរុសអូមីក្រុងឆ្លងលឿនយ៉ាងឆាប់រហ័សទាំងការនាំចូលពីបរទេសនិង ប្រជាជននៅក្នុងសហគមន៍ផ្ទាល់ ជាង៣០០០ករណីទៅហើយ ដែលជាហេតុធ្វើឲ្យប្រទេសថៃសម្រេចប្រកាសផ្អាកទទួលភ្ញៀវទេសចរអន្តរជាតិជាបណ្តោះអាសន្នកាលពីពេលកន្លងទៅ ដោយថៃក៏មានប្រជាជនឆ្លងនិងស្លាប់ច្រើនករណីនាប៉ុន្មានសប្តាហ៍មកនេះ។
សូមជម្រាបថា ពេលនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតទៅដល់២,២៤៨,៦១៣នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,១៧០,០៥៣នាក់ កំពុងសម្រាកព្យាបាលជំងឺមានចំនួន៥៨,១៥៨នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩មានរហូតទៅដល់២១,៨៣៨នាក់ឯណោះ។