/61dc048f9fbde_1641808980_medium.jpg)
- 2022-01-10 10:08:37
- ព័ត៌មាន
អាសូរណាស់ ផ្ទុះមីនតោនស្លាប់មន្ត្រីជំនាញដោះមីនកម្ពុជា៣នាក់ នៅខេត្តព្រះវិហារ
- 2022-01-10 10:08:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាសូរណាស់ ផ្ទុះមីនតោនស្លាប់មន្ត្រីជំនាញដោះមីនកម្ពុជា៣នាក់ នៅខេត្តព្រះវិហារ
ចន្លោះមិនឃើញ
នៅថ្ងៃនេះ មានករណីផ្ទុះគ្រាប់មីនតោនស្លាប់អ្នកជំនាញដោះមីនកម្ពុជាចំនួន៣នាក់និងរបួសធ្ងន់ម្នាក់របស់អង្គការដោះមីនកម្ពុជា (Cambodian Self Help Demining)។នេះបើយោងទៅតាមការបញ្ចាក់របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់កម្ពុជា។
បើតាមប្រភពដដែល បានឲ្យដឹងទៀតថា នៅមុនគ្រោះថ្នាក់ស្លាប់មន្រ្តីដោះមីន៣នាក់និងរបួសធ្ងន់ម្នាក់ នេះកើតឡើង តែប្រមាណ២០នាទីប៉ុណ្ណោះ នៅភូមិនេះ ក៏មានករណីផ្ទុះគ្រាប់មីន ស្លាប់ប្រជាពលរដ្ឋ មួយរូបផងដែរ នៅពេលដែលជនរងគ្រោះកំពុងដុតសំអាតដីដាំដំឡូងនៅឯចម្ការ។
គួរបញ្ជាក់ផងដែរ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោន នេះត្រូវបានកើតឡើង ភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ របស់ មន្ត្រីជំនាញ នៃ អង្គការCSHD(Cambodian Self Help Demining) ដែលគេស្គាល់ថា ជាអង្គការអាគីរ៉ា មានទីតាំងស្នាក់ការនៅខេត្តសៀមរាប ប្រទេសកម្ពុជា។
ប្រភព៖ឯកឧត្តម ហេង រតនា