• 2022-01-12 05:04:47
  • ព័ត៌មាន

យល់​អារម្មណ៍​អ្នក​ច្បារ​អំពៅ​! ថ្ងៃ​នេះ​ស្ទះ​ចរាចរណ៍​ខ្លាំង ឡាន ម៉ូតូ ជាប់​គាំង​វែង​អន្លាយ!

  • 2022-01-12 05:04:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម បាន និង​កំពុង​ចែក​ចាយ​រូបភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​ការ​កក​ស្ទះចរាចរណ៍​នៅ​តំបន់​ច្បារ​អំពៅ ទី​កន្លែង​ដែល​មាន​ចរាចរណ៍​មមាញឹក​ស្ទើរ​គ្រប់​ពេល​វេលា​រៀងរាល់ថ្ងៃ។

រូបភាព​នោះ​ទាំង​នោះ បាន​ទាញ​ចិត្ត​​ប្រិយមិត្ត ពិសេស​បង​ប្អូន​ប្រជាពលរដ្ឋ​អ្នក​រស់​នៅ​តំបន់​ច្បារ​អំពៅ បាន​ចូល​មក​ចែកចាយ និង​សរសេរ​សារ​បង្ហាញ​ពី​ការ​លំបាក​របស់​ពួក​គេ​រៀង​ៗ​ខ្លួន ក្នុង​នោះ​អ្នក​ខ្លះ​ថា ពួក​គេ​រៀង​សុំា​ហើយ អ្នក​ខ្លះ​ថា ស្ត្រេស្ត​ខ្លាំង​រាល់​ពេល​ត្រូវ​ធ្វើ​ដំណើរ​ម្ដង​ៗ​ថែម​ទៀត។

បែប​នេះ​ក្ដី ក្រៅ​ពី​រូបភាព​ជា​ទូទៅ​បង្ហាញ​ពី​ការ​កក​ស្ទះ ប៉ុន្តែ​ចំណុច​វិជ្ជមាន​មួយ​នៅ​ក្នុង​ហេតុការណ៍​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់។ ប្រិយមិត្ត​ជា​ច្រើន​បាន​ពោល​សរសើរ​ទៅ​លើ​របៀប​របប​នៃ​ការ​បើក​បរ​របស់​ម្ចាស់​រថយន្ត​នានា ដែល​ថា រថយន្ត​នីមួយៗ​បើក​បរ​ត្រង់​ជួរ​ល្អ និង​មើល​ទៅ​មាន​សណ្ដាប់​ធ្នាប់​ល្អ​គួរ​ឲ្យ​សរសើរ។

ក្នុង​នាម​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ កម្ពុជា​បាន​បង្ហាញ​នូវ​កំណើន​ប្រើ​ប្រាស់​យានយន្ត​គ្រប់​ប្រភេទ​រៀងរាល់ឆ្នាំ។ យោង​តាម​របាយការណ៍​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កាល​ពី​ឆ្នាំ ២០២០ ចំនួន​យាន​យន្ត​នៅ​កម្ពុជា មាន​ចំនួន​សរុប ៥.៣៣៨.៣៩៤គ្រឿង ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន ៤.៥៥៥. ២២១​គ្រឿង ស្មើ​នឹង ៨៣% នៃ​យាន​យន្ត​និង​រថយន្ត​គ្រប់​ប្រភេទ​មាន​ចំនួន ៧៨៣.១៧៣ គ្រឿង ស្មើ​នឹង​១៧%។

រូបភាព៖ Yong Chanboreach

វត្តមាន​នៃ​មធ្យោបាយ​ធ្វើ​ដំណើរ​ទាំង​នេះ បាន​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ជួប​រឿង​កក​ស្ទះ​តាម​តំបន់មួយ​ចំនួន​រៀងរាល់ថ្ងៃ ពិសេស​នៅ​វេលា​ម៉ោង​ចូល និង​ចេញ​ធ្វើ​ការ​របស់​និយោជិក។ យ៉ាងណា ឥរិយាបថ​នៃ​អ្នក​បើក​បរ​យានយន្ត​គ្រប់​ប្រភេទ ក៏​ជា​ចំណែក​ធំ​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ដែរ៕​

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី