- 2022-01-17 02:13:00
- ព័ត៌មាន
ទម្លាយអាថ៌កំបាំងមួយ ពីការស្លៀកពាក់របស់បុរសសម័យអង្គរ
- 2022-01-17 02:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយអាថ៌កំបាំងមួយ ពីការស្លៀកពាក់របស់បុរសសម័យអង្គរ
ចន្លោះមិនឃើញ
អាថ៌កំបាំងការប្រើប្រាស់ការស្លៀកពាក់របស់បុរសសម័យអង្គរ តាមពិតទៅរឿងនេះមិនមែន ជារឿងអាថ៌កំបាំងអ្វីនោះទេ តែជារឿងជិតបង្កើយដែលយើងមិនសូវជាយកចិត្តទុកដាក់។
តាមរយៈចម្លាក់តាមជញ្ជាំងប្រាសាទអង្គរវត្ត បានបង្ហាញអោយយើងដឹងថា បុរសជាតិជាក្សត្រិយ៍ សម័យនោះប្រើប្រាស់ស្បៃខ្វែងបំពាក់លំអរលើកាយ ដោយប្រើប្រាស់ជាកំណាត់ស្បៃដែលប៉ាក់រចនាក្បាច់តាមជាយ ក្នុងប្រវែងខ្លីល្មមហើយបត់ជា៣ ជា៤ជាន់ យកមកវ័ន្តពីខាងក្រោយខ្នងព័ទ្ធមកខាងមុខ ហើយខ្វែងគ្នាត្រង់ក្រោមទ្រូង ចុងស្បៃលើកទៅលើស្មារួចទំលាក់ទៅខាងក្រោយខ្នង។
ការប្រើប្រាស់ស្បៃខ្វែងនេះយើងប្រទះលើចម្លាក់ក្សត្របុរសឋានៈធំៗ រាប់តាំងពីអាទិទេព ព្រះរាជា(ព្រះបាទសូរ្យវម៌្មទី២/ព្រះបាទជ័យវម៌្មទី៧) ស្តេចអសុរៈ អ្នកបួស(ព្រាហ្មណ៍ ឥសី) មេទ័ព ឬប្រទះឃើញប្រើប្រាស់សម្រាប់ក្សត្រិយ៍ផងក៏មាន។ ខាងក្រោមនេះ ជាទិដ្ឋភាពនៃការស្លៀកពាក់របស់បុរសវណ្ណៈក្សត្រនាសម័យនោះ តាមរយៈភស្តុតាងចម្លាក់លើជញ្ជាំងប្រាសាទ ៕
ប្រភព៖ បុរាណចារ្យ