• 2022-01-17 05:10:35
  • ព័ត៌មាន

ច្រើនណាស់! វៀតណាមរកឃើញអ្នកឆ្លងកូវីដ ខ្ទង់ម៉ឺននាក់ ស្លាប់រយនាក់រាល់ថ្ងៃ

  • 2022-01-17 05:10:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសវៀតណាម បានប្រកាសរកឃើញអ្នក ឆ្លងថ្មី កូវីដ១៩មាន ចំនួន១៥,៦៨៤ករណី និងស្លាប់ចំនួន១២៩ករណី បន្ថែមទៀតកាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២២ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News ។

នៅក្នុងចំណោមករណីឆ្លងថ្មីទាំង១៥,៦៨៤ករណីមានចំនួន៤១ករណីជាករណីនាំចូលមកពីក្រៅប្រទេស ខណ:ដែលទីក្រុងហាណូយរដ្ឋធានីរបស់ប្រទេសវៀតណាមផ្ទាល់កំពុងតែបន្តរីករាលដាលខ្លាំងជាងគេទាំងអស់ ដោយអ្នកឆ្លងមានរហូតទៅដល់២,៩៨២ករណីឯណោះ ចំណែកខេត្តដែលមានអ្នកឆ្លងច្រើនបន្ទាប់រួមមានដូចជាខេត្ត Đà Nẵng មានចំនួន៨៨៨ករណី ខេត្ត Khánh Hòa ៦៨០ករណី ខេត្ត Bình Phước ៦៦១ករណីនិង Bình Định ៥៩៩ករណី ពោលគឺសុទ្ធសឹងតែជាខេត្តដែលឆ្លងច្រើនជាងគេនៅវៀតណាម ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ត្រឹមយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ប្រទេស វៀតណាមមានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបរហូតទៅដល់ ២,០២៣,៥៤៦នាក់ ជំងឺជាសះស្បើយចំនួន ១,៧២៧,២៩០នាក់ ខណ:ស្លាប់សរុបចំនួន ៣៥,៦០៩នាក់៕

ប្រភព៖ Vietnam News អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់