• 2022-01-18 07:55:00
  • ព័ត៌មាន

ប្រាសាទបាយ័ន្ត ដំណើរការវង់ទស្សនាថ្មី មានទីតាំងពិសេសដែលថតរូបភាពស្អាតខ្លាំង

  • 2022-01-18 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មីនៅប្រាសាទបាយ័ន្ត ក្នុងន័យដើម្បីសម្រួលដល់រំហូរការចូលទស្សនារបស់ភ្ញៀវទេសចរក្នុងប្រាសាទកុំឱ្យកកកុញ ដែលមានទីតាំងពិសេសដែលថតរូបភាពស្អាតខ្លាំងបំផុត។

លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទបាយ័ន្តនេះ ដើម្បីរៀបចំរំហូរភ្ញៀវតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ ដើរទស្សនាផ្ទាំងចម្លាក់រឿងមិនគ្រប់ជ្រុងជ្រោយ។ លោក សុធារ៉ា បញ្ជាក់ថា ការរៀបចំនេះ ក៏ក្នុងបំណងឱ្យទេសចរបានដឹងពីគុណតម្លៃប្រាសាទដែលមានដូចជាប្រវត្តិសាស្រ្ត ក្បាច់ចម្លាក់ ក្នុងរោងទងទាំងអស់ដែលកន្លងមកទេសចរតែងទស្សនារំលងទិដ្ឋភាពខ្លះ និងជួយរក្សាគម្លាតសុវត្ថិភាពដល់ទេសចរ ខណៈដែលជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយ។ ការធ្វើដូច្នេះ អាចកាត់បន្ថយពីហានិភ័យ រក្សាគម្លាតបានច្រើន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

លោក សុធារ៉ា បន្តថា វង់ទស្សនាថ្មីនេះមានជំរើសក្នងការទស្សនាចំនួន៣ខ្សែ ដោយរៀបចំនៅជាន់ទី១ និងទី២ ស្របពេលដែលជាន់ទី៣ បានបិទបណ្ដោះអាសន្នដើម្បីជួសជុល។ ខ្សែទី១ មានរយៈពេល១ម៉ោងនិង៤៥នាទី ខ្សែទី២ មានរយៈពេល ៥៥នាទី និងខ្សែទី៣ មានរយៈពេល ៤៥នាទី។ បន្ថែមពីនេះ ការរៀបចំវង់ទស្សនាថ្មីនេះ ក៏មានការរៀបចំចំណុចទីតាំងដែលថតរូបភាពស្អាតចំនួន៤កន្លែង ដើម្បីឱ្យទេសចរផ្តិតរូបភាពពួកគេ ជាមួយចំណុចពិសេសទាំងនោះ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំផ្ទាំងព័ត៌មានថ្មីនៅតាមរោងទង ចំនួនបីភាសាផងដែរ មានភាសាខ្មែរ អង់គ្លេស និងចិន ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី