• 2022-01-18 08:25:00
  • ព័ត៌មាន

ស្រឡះល្វឹង! ផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំង៣ជ្រុង លែងជាចំណតម៉ូតូរថយន្ត និងតូបលក់ដូរផ្ដេសផ្ដាសទៀតហើយ

  • 2022-01-18 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំងបីជ្រុង លែងជាចំណតម៉ូតូរថយន្ត និងតូបលក់ដូរផ្ដេសផ្ដាសទៀតហើយ ដោយកម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ និងបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និង កកស្ទះចរាចរណ៍ ។ នេះបើតាមការផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ។

កម្លាំងនៃអធិការដ្ធាននគរបាលខណ្ឌទួលគោក បានចុះត្រួតពិនិត្យជាក់ស្តែង និងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ១១០ ផ្លូវ២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយនៅចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំងបីជ្រុង បានក្លាយជាចំណតម៉ូតូរថយន្ត របស់ក្រុមហ៊ុនធានារ៉ាប់រងឯកជន និងក្លាយជាតូបលក់ដូរទៅហើយ។

ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ ដែលចតល្មើសបង្កឲ្យការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ជាបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំ និងផាក់ពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក និង អប់រំម្ចាស់ទីតាំងលក់ដូរលើចិញ្ចើមផ្លូវលេខ២៥៧ បានចំនួន៨ទីតាំង ដោយបញ្ឈប់ការលក់ដូរលើទ្រូងផ្លូវដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ និង កកស្ទះចរាចរណ៍ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់