• 2022-01-19 02:22:06
  • ព័ត៌មាន

មិនថមថយសោះ! វៀតណាមតួលេខអ្នកឆ្លងនិងស្លាប់កើនឡើងខ្ពស់ជាងសព្វមួយដង

  • 2022-01-19 02:22:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសវៀតណាម បានប្រកាសរកឃើញអ្នក ឆ្លងថ្មី កូវីដ១៩មាន ចំនួន១៦,៨៣៨ករណី និងស្លាប់ចំនួន១៨៤ករណី បន្ថែមទៀតកាលពីថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២២ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News ។

ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសវៀតណាមកាន់តែអាក្រក់ទៅៗ ដោយមានអ្នកឆ្លងម៉ឺននាក់និងស្លាប់ប្រជាជនរាប់រយនាក់រាល់ថ្ងៃ ។យ៉ាងណាមិញ នៅក្នុងចំណោមករណីឆ្លងថ្មីទាំង១៦,៨៣៨ករណីនោះ ទីក្រុងហាណូយរដ្ឋធានីរបស់ប្រទេសវៀតណាមផ្ទាល់កំពុងតែបន្តរីករាលដាលខ្លាំងជាងគេទាំងអស់ ដោយអ្នកឆ្លងមានរហូតទៅដល់២,៩៣៥ករណីឯណោះ ចំណែកខេត្តដែលមានអ្នកឆ្លងច្រើនបន្ទាប់រួមមានដូចជា ខេត្តHải Phòng ១,១៣៩ករណី ខេត្ត Đà Nẵng មានចំនួន៩៤៣ករណី និង Bình Định ៥៨២ ករណី ពោលគឺសុទ្ធសឹងតែជាខេត្តដែលឆ្លងច្រើនជាងគេនៅវៀតណាម ។

គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ត្រឹមយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ប្រទេស វៀតណាមមានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបរហូតទៅដល់ ២,០៦២,១២៨នាក់ ជំងឺជាសះស្បើយចំនួន ១,៧៥៦,១៥៤នាក់ ខណ:ស្លាប់សរុបចំនួន ៣៥,៩៧២នាក់៕

ប្រភព៖ Vietnam News អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់