- 2022-01-19 04:28:10
- ព័ត៌មាន
ធ្លាប់ប្រកាសផ្ដល់ Zoomer X ដល់សិស្សនិទ្ទេស A ឥឡូវឯកឧត្តម វី សំណាង ប្ដូរមក Beat វិញមានមូលហេតុ!
- 2022-01-19 04:28:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់ប្រកាសផ្ដល់ Zoomer X ដល់សិស្សនិទ្ទេស A ឥឡូវឯកឧត្តម វី សំណាង ប្ដូរមក Beat វិញមានមូលហេតុ!
ចន្លោះមិនឃើញ
ឯកឧត្តម វី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានធ្វើតាមសន្យាដោយបានប្រគល់រង្វាន់ម៉ូតូម្នាក់១គ្រឿងដល់សិស្សនិទ្ទេស A របស់ខេត្តហើយ ប៉ុន្តែម៉ូតូ Zoomer X ត្រូវជំនួសដោយ Honda Beat វិញ។
នៅមុនពេលការប្រឡងបាក់ឌុបមកដល់ ឯកឧត្តម វី សំណាង គឺជាគណៈដឹកនាំខេត្តតែម្នាក់ ដែលបានប្រកាសផ្ដល់រង្វាន់ជូនសិស្សនិទ្ទេស A នូវម៉ូតូម្នាក់១គ្រឿង។ និយាយដោយឡែកតែសម្រាប់ខេត្តកំពង់ស្ពឺរបស់ឯកឧត្តម ឯកឧត្តម បានសន្យាថា នឹងផ្ដល់ជូន Zoomer X ម្នាក់១គ្រឿង ដល់សិស្សនិទ្ទេស A របស់ខេត្ត។
ក្រោយការសន្យានេះ មានសិស្សរបស់ខេត្តកំពង់ស្ពឺ ចំនួន ៣៣ នាក់ ទទួលបាននិទ្ទេស A ពីសម័យប្រឡងសញ្ញាប័ត្រទុតិយភូមិ ២០២១ ដែលពួកគេនឹងទទួលបានអំណោយម៉ូតូ១គ្រឿងនោះរបស់ឯកឧត្តមអភិបាល។ នៅថ្មីៗនេះ ឯកឧត្តមបានធ្វើតាមការសន្យាពិតមែន ដោយបានប្រគល់ម៉ូតូម្នាក់១គ្រឿង ជូនសិស្សឆ្នើមរបស់ខេត្តទាំង ៣៣នាក់។
យ៉ាងណា នោះមិនមែនជា Zoomer X ដូចដែលមានក្នុងការសន្យានោះទេ ប៉ុន្តែជា Honda Beat ជំនួសវិញ ចំពោះបញ្ហានេះ មានមូលហេតុ។ តាមឯកឧត្តម វី សំណាង សរសេរនៅលើទំព័រហ្វេសប៊ុករបស់ឯកឧត្តម បានឲ្យដឹងថា បញ្ហាដោយសារតែម៉ូតូដែលឯកឧត្តមបានសន្យានោះ អស់ពីស្តុក។ ឯកឧត្តម ថា តាមពិតក្រុមការងារបានរកបាន Zoomer X ខ្លះដែរ តែខុសឆ្នាំ។
ដូច្នេះហើយ ដើម្បីឲ្យដូចគ្នាទាំងអស់ ឯកឧត្តម បានសម្រេចផ្លាស់ប្ដូរម៉ូតូរង្វាន់តែម្ដង។ "បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ។ ក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) ដោយចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះពូគិតថាកុំឱ្យខុសគ្នា ពូក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជូនក្មួយៗវិញ សូមក្មួយៗ មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា។ សូមអរគុណ!”។ ឯកឧត្តម វី សំណាង ថ្លែង៕