• 2022-01-20 05:30:00
  • ព័ត៌មាន

ចូលឆ្នាំចិន ឆ្នាំខាលខាងមុខ ឆ្នាំទាំង៤នេះឆុងខ្លាំងណាស់ត្រូវប្រយ័ត្នរឿង១នេះដាច់ខាត

  • 2022-01-20 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់តែជាង១សប្ដាហ៍ទៀត គឺដល់បុណ្យចូលឆ្នាំចិនហើយ។ ម៉្លោះហើយប្រជាជនខ្មែរ ជាប់សែស្រឡាយចិនក៏បានត្រៀមខ្លួនបណ្ដើរៗដែរ តំាងពីការរៀបចំតុបតែងផ្ទះ និងពិធីសែននានា ក្នុងនោះចង់មិនចង់ អ្នកមានជំនឿចង់ដឹងអំពីឆ្នាំរបស់ខ្លួន រាសីឡើង ឬចុះ (ឆុង ឬហេងៗ)។

បើតាមការជម្រាបជូនដោយ ឯកឧត្តមបណ្ឌិតហោរាសាស្ត្រ ឡុង បូរ៉ា ជាប្រធានសមាគន៍ ទំនៀមប្រពៃណីខ្មែរ និងសេវាសង្គមនិងជាទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី និងជាគ្រូហោរាសាស្ត្រដ៏ល្បីឈ្មោះ បានឲ្យដឹងថា អ្នកមានជំនឿលើឆុង ឆ្នាំទាំង៤នេះឆុងខ្លាំងជាមួយឆ្នាំខាលទេវតាឆ្នាំថ្មីនេះ ហើយឆ្នាំដែលឆុង នឹងឆ្នាំខាល ២០២២ ខាងមុខនេះ មានដូចជា៖ ឆ្នាំវក ឆុងខ្លាំងជាងគេ (ឆុង១០០%) , ឆ្នាំខាល ជាឆ្នាំជាន់ ឆុងខ្លាំង (ឆុង៧៥%) , ឆ្នាំម្សាញ់ មិនសូវល្អ (ឆុង៥០%) និង ឆ្នាំកុរ ក៏មិនសូវល្អដែរ (ឆុង២៥%)។

លោកគ្រូឡុង បូរ៉ា បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំខាលនេះជាឆ្នាំកាចបន្តិច ព្រោះថ្ងៃដែលចូលឆ្នាំចំថ្ងៃដែលឆុងខ្លាំង និងជាឆ្នាំដែលទទួលឥទ្ធិពលខ្លាំងពីភ្លើង ដូច្នេះត្រូវប្រយ័ត្នបំផុតចំពោះគ្រប់រឿងដែលពាក់ព័ន្ធនឹងភ្លើងជាដាច់ខាត បើមិនចង់ជួបគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ពិសេសគឺឆ្នាំ វក ម្សាញ់ កុរ និងខាលនេះតែម្ដង៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់