/61e92bd9b687d_1642671060_medium.jpg)
- 2022-01-21 01:00:00
- ព័ត៌មាន
ខឹងចិត្តណាស់ ទៅកំពង់សោមរាប់ភ្លេចមិនគួរណារំលងកន្លែងមួយនេះ មានកន្លែងស្នាក់ ហូបចុកមួយកំប្លេរ
- 2022-01-21 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខឹងចិត្តណាស់ ទៅកំពង់សោមរាប់ភ្លេចមិនគួរណារំលងកន្លែងមួយនេះ មានកន្លែងស្នាក់ ហូបចុកមួយកំប្លេរ
ចន្លោះមិនឃើញ
ប្រិយមិត្តមួយចំនួនប្រាកដជា មានគម្រោងទៅដើរលេង ទៅប៉ែកនិរតីនៃប្រទេស គឺខេត្តព្រះសីហនុជាកន្លែងមានឆ្នេរសមុទ្រស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធស្រស់ថ្លា ជាមួយគូសង្សារ មិត្តភ័ក្ដិ បងប្អូន ក្រុមគ្រួសារ ក្នុងរាត្រីដ៏ពិសេស ។ បើមាន គម្រោងទៅដើរលេងនៅទីនោះ ថ្ងៃនេះ Sabay សូមណែនាំ ត្រួសៗពីកន្លែងដើរលេងពិសេសៗមួយ ក្នុងទឹកដី ខេត្តព្រះសីហនុ ដែលប្រិយមិត្តខ្លះទៅរាប់ភ្លេចហើយតែរំលងកន្លែងមួយនេះរហូត។
រមណីយដ្ឋានប្លែកមួយកន្លែង នៅទឹកដីខេត្តព្រះសីហនុ បានធ្វើឱ្យអារម្មណ៍អ្នកចូលចិត្តកម្សាន្តហាក់រីករាយខ្លាំងជាមួយនឹងទេសភាពស្រស់ស្អាតនៅក្នុងឆ្នេរសមុទ្រមួយកន្លែងនោះគឺ «រមណីយដ្ឋានឆ្នេរថ្មយក្ស» ។ ឆ្នេរថ្មយក្ស មានកន្លែងថតរូបកម្សាន្តជាច្រើនកន្លែង អមដោយទេសភាពផ្ទៃសមុទ្រ ស្រស់បំព្រងក្រៃលែង ។ គួរឱ្យដឹងផងដែរថា រមណីយដ្ឋានឆ្នេរថ្មយក្សនេះ មានទីតាំងនៅភូមិកោងកាង ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ពេលទៅដល់ទីនោះយើងនឹងឃើញឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត និងព្រៃកោងកាងហើយ ក៏មានកន្លែងអង្គុយលេងជាច្រើនដូចជា៖ កញ្ចុះមាត់សមុទ្រ កញ្ចុះដើមកោងកាង ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលមានបម្រើអាហារឆ្ងាញ់ៗ និងមានតម្លៃសមរម្យផងដែរ។ ពិសេសជាងនេះទៀត យើងអាចគយគន់ទឹកសមុទ្របណ្តែតអារម្មណ៍តាមរលកសមុទ្រ ដល់ពេលញ៉ាំហើយទៅថតរូបលេងលើស្ពានកោងកាងលយតាមមាត់ឆ្នេរ អ្វីដែលពិសេសនោះ គឺតម្លៃមហាសែនសមរម្យ កន្លែងអង្គុយទូលាយ ស្រូបខ្យល់អាកាសបរិសុទ្ធ អារម្មណ៍ស្រស់ស្រាយ ។
សូមជម្រាបត្រួសៗថា នៅរមណីយដ្ឋានឆ្នេរថ្មយក្សលោកអ្នកនឹង រីករាយជាមួយសកម្មភាពជាច្រើនទៀតដូចជា៖ មកកម្សាន្ត ស្តាប់សម្លេងសមុទ្រ និងកន្លែងថតរូបស្អាតៗ បោះតង់អាំង BBQ នាពេលរាត្រី ជាមួយបងប្អូន និងមនុស្សពិសេស មើលកសិដ្ឋានចិញ្ចឹម សត្វចៀម និង អូទ្រីស ហើយជិះឡាន UTV off road និងកន្លែងផ្សេងៗទៀតជាច្រើន៕