• 2022-01-21 05:37:10
  • ព័ត៌មាន

ប្រទេស​ថៃ​ នឹង​បន្ត​គម្រោង​ធ្វើដំណើរ​ ដោយ​មិន​បាច់​ធ្វើ​ចត្តា​ឡីស័​ក ចាប់​ពី​ខែក្រោយទៅ

  • 2022-01-21 05:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ថៃ​នឹង​បន្ត​គម្រោង​ធ្វើដំណើរ​ដោយ​មិនចាំបាច់​ធ្វើ​ចត្តា​ឡីស័​កចាប់​ពី​ថ្ងៃទី ១ ខែ​កុម្ភៈ បន្ទាប់​ពី​កម្មវិធី​នេះ​ត្រូវបាន​ផ្អាក​ដោយសារ​តែ​មេរោគ​បំប្លែង​ខ្លួន​អូ​មី​ក្រុង។

​ការទប់ស្កាត់​ការធ្វើដំណើរ​ដោយសារ​ជំងឺ​រាតត្បាត​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រទេស​សេដ្ឋកិច្ច​ពឹង​លើ​វិស័យ​ទេសចរណ៍​មួយ​នេះ ដោយ​នាំ​ឱ្យ​ចំនួន​អ្នកទស្សនា​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​។​ ​អ្នក​ធ្វើ​ដំណើរ​ដែល​ ចាក់​វ៉ាក់សាំង​ពេញលេញ​​ នឹង​អាច​ចូល​បាន​ក្រោម​គ្រោង “​Test & Go​” ដរាបណា​ពួកគេ​ធ្វើតេស្តិ៍​រក​កូ​វីដ​នៅ​ថ្ងៃ​ដំបូង​និង​ថ្ងៃទី ៥​។​

​អ្នក​ទេសចរណ៍​នឹង​ត្រូវ​ដាក់​ដាច់​ដោយឡែក​នៅ​សណ្ឋាគារ​មួយ ខណៈ​រង់ចាំ​លទ្ធផល​តេស្តិ៍​របស់​ពួកគេ ហើយ​នឹង​ត្រូវ​តម្រូវ​ឱ្យ​ដោ​ន​ឡូត​កម្មវិធី​តាមដាន​មួយ ដើម្បី​ធានា​ថា​ពួក​គេ​គោរព​តាមច្បាប់​៕

ប្រភព៖ Bangkokpost ប្រែសម្រួល៖ សៀនហួរ

មតិយោបល់