• 2022-01-21 06:20:35
  • ព័ត៌មាន

ពុទ្ធោអើយ! អាមេរិកមួយថ្ងៃស្លាប់ប្រជាជានជិត៣ពាន់នាក់ ដោយសារតែកូវីដ១៩

  • 2022-01-21 06:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋអាមេរិកដែលជាប្រទេសដែលមានអត្រាអ្នកឆ្លនិងស្លាប់ដោយសារតែកូវីដ១៩ច្រើនជាងគេនៅលើសាកលលោក នៅថ្ងៃនេះបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩រហូតទៅដល់ ៦៩២,៣២០នាក់និងស្លាប់ចំនួន២,៧០០នាក់បន្ថែមទៀត ក្នុងរយ:ពេល២៤ម៉ោង ។នេះបើយោងតាមទិន្នន័យពីគេហទំព័រ Worldometer ជាគេហទំព័រកត់ត្រានូវទិន្នន័យអ្នកឆ្លងជំងឺ១៩គិតត្រឹមម៉ោង១រសៀល ថ្ងៃទី២១ខែមករាឆ្នាំ២០២២។

ស្ថានភាពកូវីដ១៩នៅក្នុងអាមេរិកនៅតែមានអ្នកឆ្លងនិងស្លាប់ច្រើនជារៀងរាល់ថ្ងៃ ដោយ ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់ ពេលនេះមានអ្នកឆ្លងកូវីដ១៩ជាង៧៥លាននាក់ទៅហើយ។ គិតត្រឹមព្រឹកថ្ងៃ នេះសហរដ្ឋអាមេរិកនៅតែមានអត្រាអ្នកឆ្លងកូវីដ១៩ច្រើនជាងគេកំពូលដដែល ដោយសហរដ្ឋអាមេរិកមានអ្នកឆ្លងកូវីដ១៩សរុបរហូតទៅដល់ ៧០,៥៤៤,៨៦២នាក់ ជាសះស្បើយចំនួន ៤៤,០៤៧,៧៩៩នាក់ ខណ: ដែលអ្នកស្លាប់មានចំនួនរហូតដល់ទៅ ៨៨៣,៩០៣នាក់ឯណោះ។

សូមជម្រាបថា ជំងឺកូវីដ១៩នៅតែជាក្តីព្រួយបារម្ភរបស់ពលរដ្ឋអាមេរិកក៏ដូចជាមនុស្សជាច្រើននៅលើសាកលលោក ពោលគឺនៅតែមានប្រជាពលរដ្ឋរបស់ខ្លួនត្រូវបានឆ្លងរាប់ម៉ឺននាក់និងស្លាប់បាត់បង់ជីវិតដោយសារតែជំងឺដ៏កាចសាហាវមួយនេះជារៀងរាល់ថ្ងៃ បើទោះបីអាមេរិចបានខិតខំប្រឹងប្រែងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យប្រជាជនរបស់ខ្លួនហើយក្តី។ហើយពេលនេះ ចំនួនករណីឆ្លងនឹងនៅតែបន្តកើនឡើងបន្ថែមទៀត ដោយសារតែការរាតត្បាតដ៏ឆាប់រហ័ស នៃមេរោគបំប្លែងថ្មី អូមីក្រុងផងដែរ។

ប្រភព៖ worldometer អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទពេញនិយម