• 2022-01-21 07:18:25
  • ព័ត៌មាន

មិនងាយទេ! ខ្លាឃ្មុំធំដែលជិតផុតពូជ បានបង្ហាញខ្លួនក្នុងតំបន់ការពារធម្មជាតិកម្ពុជា

  • 2022-01-21 07:18:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វខ្លាឃ្មុំធំ ឬមានឈ្មោះភាសាអង់គ្លេសហៅថា( Asiatic Black Bear ) ដែលជាប្រភេទសត្វខ្លាឃ្មុំជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម ងាយរងគ្រោះថ្នាក់ ត្រូវបានថតកាលពីពេលថ្មីៗកន្លងទៅនេះ ដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបងនិងកោះកុង។

ជាទូទៅខ្លាឃ្មុំធំគឺ ជាប្រភេទខ្លាឃ្មុំមានមាឌធំជាងគេ ក្នុងចំណោមខ្លាឃ្មុំទាំងអស់ ដងខ្លួនគ្របដណ្តប់ដោយរោមក្រាស់វែងៗពណ៌ត្នោត និងមានឆ្នូតពណ៌លឿងខ្ចីរាងដូចអក្សរ (V) នៅខាងក្រោមក។ វាជាសត្វរស់នៅតែឯង និងរស់នៅជាគូរនៅរដូវបន្តពូជតែប៉ុណ្ណោះ ហើយចូលចិត្តរស់នៅតាមតំបន់ខ្ពង់រាប តំបន់ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅក្រាស់ៗ ចំណែកឯចំណីរបស់ខ្លាឃ្មុំធំមានដូចជា ឃ្មុំ ព្រួត ឫសឈើ សត្វល្អិត រុក្ខជាតិជាដើម ។

សូមជម្រាបថាបើយោងទៅតាម របាយណ៍សត្វខ្លាឃ្មុំធំមានវត្តមាននៅក្នុងព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង នៅភូមិភាគនិរតី ខេត្តកោះកុង ខេត្តពោធិ៍សាត់ (ជួរភ្នំក្រវាញ) ជាដើម ហើយ ខ្លាឃ្មុំធំស្ថិតក្នុងក្រុមប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់