• 2022-01-21 07:36:43
  • ព័ត៌មាន

យន្តហោះមួយគ្រឿង បាត់ខ្លួនក្នុងសម័យសង្គ្រាមលោកលើកទី២ ត្រូវបានប្រទះឃើញនៅឥណ្ឌា

  • 2022-01-21 07:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះមួយគ្រឿងដែលបានបាត់ខ្លួននៅក្នុងសម័យសង្គ្រាមលោកលើកទី២ ពេលនេះត្រូវបានគេប្រទះឃើញនៅប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៍មាន AFP។

បាត់ខ្លូនក្នុងសម័យសង្គ្រាមលោកលើកទី២ បំណែកនៃយន្តហោះមួយគ្រឿងម៉ាក C-46 ត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ Himalayas ក្នុងប្រទេសឥណ្ឌា។ កាលណោះយន្តហោះនេះ បានដឹកមនុស្ស ១៣នាក់ចេញពីខេត្ត Kunming ភាគខាងត្បូង ប្រទេសចិន ហើយក៏បានបាត់ដំណឹងសូន្យឈឹងតាំងពីពេលនោះមក ដោយគេសង្ស័យថាបានធ្លាក់បាត់ទៅហើយ។

គិតមកទល់ពេលនេះ គឺអស់រយៈពេល ៧៧ឆ្នាំហើយ ដែលយន្តហោះ​C-46 បានបាត់ដំណឹងហើយទើបមានគេប្រទះឃើញបំណែកនៃយន្តហោះនេះក្នុងឆ្នាំ ២០២២។ គេសន្និដ្ឋានថា មិនមាននរណាម្នាក់នៅលើយន្តហោះនេះ មានជីវិតរស់នោះទេ៕

ប្រភព៖ www.afp.com ប្រែសម្រួល ៖ សង្ហា

មតិយោបល់