• 2022-01-24 08:03:08
  • ព័ត៌មាន

មើល​ហើយ​រីករាយជួស ទិដ្ឋភាព​សិស្សនិទ្ទេស A កំពង់ស្ពឺ ទៅ​ទទួលរង្វាន់ធំ ពីឯកឧត្តមអភិបាលខេត្ត!

  • 2022-01-24 08:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមការសន្យានាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបាន បានប្រគល់ហើយនូវម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ថ្មីស្រឡាង ចំនួន៣៣គ្រឿង ដល់បេក្ខជនសិស្សឆ្នើមនិទ្ទេស A ចំនួន៣៣នាក់ នៅក្នុងខេត្តកំពង់ស្ពឺ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១។

ការសន្យានេះទៀតសោតគឺឯកឧត្តម វ៉ី សំណាង បានលើកឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ក្នុងឱកាសដែលឯកឧត្តម បានទៅចូលរួមកាត់កញ្ចប់វិញ្ញាសារនៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ស្ពឺ ជាលទ្ធផលនិទ្ទេសA នៅកំពុងស្ពឺមានចំនួន៣៣នាក់ ខណ:សិស្សនិទ្ទេស មកពីបណ្តា គ្រប់រាជធានី ខេត្តក្រុងទូទាំងកម្ពុជាមានរហូត ដល់ទៅចំនួន ១៧៥៣ នាក់។

យ៉ាងណាមិញ ឯកឧត្តមក៏បានបញ្ចាក់ផងដែរ អំពីមូលហេតុដែលដូរពី រង្វាន់ម៉ូតូ Zoomer Xទៅជាម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ គឺដោយសារតែ បច្ចុប្បន្ននេះ ម៉ូតូ Zoomer X គេមិនបានផលិតទៀតទេ ដោយក្រុមការងាររកបានខ្លះ( ឆ្នាំ២០១៨ និងឆ្នាំ២០១៩ ) តែចំនួនមិនគ្រប់ ៣៣គ្រឿង ដូច្នេះហើយ ឯកឧត្តមគិតថាកុំឱ្យខុសគ្នា ក៏សម្រេចចិត្តទិញម៉ូតូហុងដា ម៉ាក beat 110 ស៊េរី ២០២២ ជាពិសេសឯកឧត្តមសូមឲ្យសិស្សទាំងអស់គ្នា មេត្តាយោគយល់ និងអធ្យាស្រ័យផង ដែលមិនបានធ្វើតាមសន្យា។

ប្រភព៖ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់