- 2022-01-24 09:36:01
- ព័ត៌មាន
មកដឹងពី! គោលបំណងនៃពិធី សែនដកជើងធូប ហើយក៏មិនមែនចេះតែសែន ប្រយ័ត្នក្រពេញមួយជីវិត
- 2022-01-24 09:36:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពី! គោលបំណងនៃពិធី សែនដកជើងធូប ហើយក៏មិនមែនចេះតែសែន ប្រយ័ត្នក្រពេញមួយជីវិត
ចន្លោះមិនឃើញ
ពិធីសែនដកជើងធូប ឬបុណ្យសែនអរគុណទេវតា ជូនដំណើរទេវតាឡើងទៅឋានសួគ៍នេះ ត្រូវបានបងប្អូនប្រជាជនចិន ឬអ្នកដែលមានស្រឡាយកាត់ចិនតែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិនរយៈពេល៥ ថ្ងៃទៅ៦ ថ្ងៃ។
ពិធីសែនដកជើងធូបនេះទៀតសោត សម្រាប់បងប្អូនប្រជាពលរដ្ឋដែលលោកជាប់ខ្សែស្រឡាយចិន តែងធ្វើឡើងនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ សម្រាប់ឆ្នាំ២០២២នេះ ថ្ងៃសែនដកជើងធូបនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៦ មករា ឆ្នាំ២០២២ ដើម្បីធ្វើការសែនទទួលឬក៏ផ្លាស់ប្តូរទេព្ពាប្រចាំឆ្នាំថ្មី។
គោលបំណងនៃការសែននេះ គឺដើម្បីអរគុណដល់ទេវតាទាំងអស់នៅក្នុងផ្ទះរបស់អ្នក ដែលពួកគាត់បានជួយការពារ និងផ្ដល់ភាពចម្រុងចម្រើនដល់អ្នកពេញមួយឆ្នាំ ដូចនេះយើងត្រូវចេះដឹងគុណដល់អ្នកដែលតាមថែរក្សាយើង ទាំងដែលយើងមិនដែលធ្លាប់ឃើញពួកគាត់ទាល់តែសោះ ដែលគេជឿថានៅពេលដែលសែនដឹងគុណដល់ពួកគាត់ គឺគាត់រំភើប អរសប្បាយពីអ្វីដែលយើងសែនជូនគាត់ ពេលដែលសោយអាហារដែលជាគ្រឿងសែនហើយអស់ គាត់ឡើងទៅឋានសួគ៍ នឹងទូលថ្វាយស្ដេចទេវតាពីទឹកចិត្តដឹងគុណរបស់យើង និងរឿងល្អៗដែលយើងបានធ្វើពេញមួយឆ្នាំ2021នេះ ពេលនោះស្ដេចទេវតានិងប្រទានលាភជ័យ តំឡើងអំណាចបារមីតាមទេវតា ដើម្បីឲ្យទេវតាជំនាងផ្ទះ ទេវតាចង្ក្រាន ទេវតាព្រះភូមិ ទេវតាយាមទ្វា នាំយកលាភជ័យនោះមកឲ្យយើងនៅពេលយើងសែនចូលឆ្នាំចិន។
ហើយក៏សូមជម្រាបថា ពិធីសែនដកជើងធូបបើបងប្អូនប្រជាពលរដ្ឋជាប់ខ្សែស្រឡាយចិន ធ្វើមិនត្រឹមត្រូវតាមក្បួនខ្នាតនោះ គ្រោះអាក្រក់នឹងកើតឡើង លែងមានជោគមានជ័យ រកស៊ីមិនកាក់កប ពោលគឺមានតែរឿងអវិជ្ជមាននៅក្នុងក្រុមគ្រួសារ។ ដូចនេះមុននឹងប្រារដ្ឋពិធីនេះ បងប្អូនគួរគម្បីស្វែងយល់ឲ្យបានច្បាស់ជាមុនសិន ដើម្បីជៀសវាងគ្រោះកាច អពមង្គលកើតឡើងនៅក្នុងក្រុមគ្រួសារ។
ប្រភព៖ ផេក ហុង ស៊ុយ