• 2022-01-25 07:57:53
  • ព័ត៌មាន

សំខាន់ណាស់ត្រូវដឹង! ជើងលេខទូទៅសម្រាប់ឆ្នាំខាលនេះ តើយ៉ាងណាដែរ ល្អឬក៏អាក្រក់ សម្រាប់អ្នក?

  • 2022-01-25 07:57:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់ពេលនេះ នៅសល់តែរយ:ពេលជិតមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិចិន ឬបងប្អូនប្រជាពលរដ្ឋដែលលោកមានជាប់សែស្រឡាយចិន បានមកដល់ហើយ ថ្ងៃនេះSabay នឹងនាំអ្នកទាំងអស់គ្នាឲ្យទៅដឹងពីជើងលេខទូទៅសម្រាប់ឆ្នាំខាលថាតើល្អយ៉ាងណាដែរសម្រាប់យើងទាំងអស់គ្នា?

បើតាមការជម្រាបជូនដោយ ឯកឧត្តមបណ្ឌិត ឡុង បូរ៉ា គ្រូហោរាសាស្ត្រល្បីឈ្មោះ និងជាប្រធានសមាគម ទំនៀមប្រពៃណីខ្មែរ និងសេវាសង្គមនិងជាទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឲ្យដឹងថាជើងលេខទូទៅសម្រាប់ឆ្នាំខាលនោះគឺ បើយើងនិយាយអំពីទំនាក់ទំនង ការរកស៊ីអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋមានលក្ខណ:ប្រសើរជាធម្មតា ចំណែកឯចំណងមេត្រី ការទូតរវាងថ្នាក់ជាតិនិងអន្តរជាតិវិញក៏ល្អដែរ តែអ្វីដែលជារឿងគួរឲ្យព្រួយបារម្ភនិងប្រុងប្រយ័ត្ននោះគឺជំងឺឈឺថ្កាត់ផ្សេងៗតែម្តង វាអាចនឹងកើតឡើងជាបន្តបន្ទាប់ សូមយកុំប្រហែសឲ្យសោះ ខណ:បញ្ហាគ្រោះរាំងស្ងួតនឹងត្រូវបានកើតឡើងនៅតាមបណ្តាជាច្រើននៅលើសាកលលោក។ ហើយបើយើងនិយាយអំពីការឆុងវិញ ឆ្នាំដែលឆុង នឹងឆ្នាំខាល ២០២២ ខាងមុខនេះ មានដូចជា៖ ឆ្នាំវក ឆុងខ្លាំងជាងគេ (ឆុង១០០%) , ឆ្នាំខាល ជាឆ្នាំជាន់ ឆុងខ្លាំង (ឆុង៧៥%) , ឆ្នាំម្សាញ់ មិនសូវល្អ (ឆុង៥០%) និង ឆ្នាំកុរ ក៏មិនសូវល្អដែរ (ឆុង២៥%)។

ជាចុងក្រោយលោកគ្រូក៏ឡុង បូរ៉ា បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំខាលឆ្នាំ២០២២នេះជាឆ្នាំកាចបន្តិច ព្រោះថ្ងៃដែលចូលឆ្នាំចំថ្ងៃដែលឆុងខ្លាំង និងជាឆ្នាំដែលទទួលឥទ្ធិពលខ្លាំងពីភ្លើង សូមបងប្អូនប្រជាពលរដ្ឋទូទៅឬអ្នកដែលជាប់ខ្សែស្រឡាយ ប្រុងប្រយ័ត្នបន្តិច បើមិនចង់ជួបគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ពិសេសគឺឆ្នាំ វក ម្សាញ់ កុរ និងខាលនេះតែម្ដង។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី