• 2022-01-26 02:15:00
  • ព័ត៌មាន

ឧកញ៉ា២រូបរួមដៃគ្នាសាងសង់ផ្លូវមួយខ្សែទៅភ្នំបូកគោ ម្នាក់រ៉ាប់រងរឿងលុយកាក់ ម្នាក់ទៀតលះបង់ចម្ការដូងប្រេងឈូសឆាយផ្លូវ

  • 2022-01-26 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧកញ៉ាពីររូបដែលប្រជាពលរដ្ឋជាច្រើនបានស្គាល់ ដោយសារតែលោកល្បីល្បាញមានជំនួញក្នុងដៃរាប់ពាន់លានដុល្លារបង្កើតការងារដល់ពលរដ្ឋកម្ពុជារាប់ពាន់នាក់នោះគឺលោកឧកញ៉ា ម៉ុង ឫទ្ធី និង លោកឧកញ៉ាសុខ គង់ ដោយលោកទាំងពីរបានរួមដៃគ្នាសាងសង់ផ្លូវមួយខ្សែទៅភ្នំបូកគោ ខណៈម្នាក់រ៉ាប់រងរឿងលុយកាក់ ឯម្នាក់ទៀតលះបង់ចម្ការដូងប្រេងឈូសឆាយផ្លូវ។

តាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់លោកឧកញ៉ា ម៉ុង ឫទ្ធី នាថ្ងៃទី២៥ មករា ២០២២នេះ បានឲ្យដឹងថា លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រជុំថ្ពក់ដៃគ្នាជាមួយលោកឧកញ៉ាសុខ គង់ ដើម្បីរួមគ្នាសាងសង់ផ្លូវមួយខ្សែទៅភ្នំបូកគោ ប្រវែង២៧គីឡូម៉ែត្រ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង ក្រោមអធិបតីភាពឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន គណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទក្រសួងជាច្រើនរូបទៀតផង។

សូមជម្រាបថា ផ្លូវថ្មីមួយខ្សែដែលផ្ដើមចេញពីការរួមគ្នារវាងឧកញ៉ាល្បីឈ្មោះទាំងពីររូបនេះ មានប្រវែង រហូតដល់ ២៧គីឡូម៉ែត្រក្រាលកៅស៊ូAC តភ្ជាប់ពីផ្លូវជាតិលេខ ៤ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ដោយឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងលោកឧកញ៉ា ម៉ុង ឫទ្ធី ។ ដោយឡែកអ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ ក្រោយកិច្ចរួមគ្នាដ៏ប្រសើរនេះ គ្រប់គ្នាជឿជាក់ថាក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះពលរដ្ឋកម្ពុជានឹងបានប្រើប្រាស់ផ្លូវមួយខ្សែនេះ ជាក់ជាមិនខានឡើយ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់