- 2022-01-26 02:32:17
- ព័ត៌មាន
អូមីក្រុងកាន់តែវាយលុក! វៀតណាមឆ្លងម៉ឺនករណី និងស្លាប់ប្រជាជនរយនាក់រាល់ថ្ងៃ
- 2022-01-26 02:32:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អូមីក្រុងកាន់តែវាយលុក! វៀតណាមឆ្លងម៉ឺនករណី និងស្លាប់ប្រជាជនរយនាក់រាល់ថ្ងៃ
ចន្លោះមិនឃើញ
ប្រទេសវៀតណាម បានប្រកាសរកឃើញអ្នក ឆ្លងថ្មី កូវីដ១៩មាន ចំនួន១៥,៧៤៣ករណី និងស្លាប់ចំនួន១២៦ករណី បន្ថែមទៀតកាលពីថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០២២ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News ។
បច្ចុប្បន្ននេះ ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសវៀតណាមកាន់តែអាក្រក់ទៅៗ ដោយមានអ្នកឆ្លងម៉ឺននាក់ និងស្លាប់ប្រជាជនរាប់រយនាក់រាល់ថ្ងៃ ជាពិសេសអូមីក្រុងបានចូលដល់សហគមន៍វៀតណាមជាបន្តបន្ទាប់ហើយ ។យ៉ាងណាមិញ នៅក្នុងចំណោមករណីឆ្លងថ្មីទាំង១៥,៧៤៣ករណីនោះ ទីក្រុងហាណូយរដ្ឋធានីរបស់ប្រទេសវៀតណាមនៅតែបន្តរីករាលដាលខ្លាំងជាងគេទាំងអស់ ដោយអ្នកឆ្លងមានរហូតទៅដល់២,៩៥៦ករណីឯណោះ ចំណែកខេត្តដែលមានអ្នកឆ្លងច្រើនបន្ទាប់រួមមានដូចជា ខេត្ត Đà Nẵng មានចំនួន ៩៨៩ករណី និង ខេត្ត Hải Phòng មានចំនួន ៧០៤ ករណី ពោលគឺសុទ្ធសឹងតែជាខេត្តដែលឆ្លងច្រើនជាងគេនៅវៀតណាម ។
សូមជម្រាបថា រហូតមកដល់ពេលនេះ ត្រឹមយប់ថ្ងៃទី២៦ខែមករា ឆ្នាំ២០២២ ប្រទេស វៀតណាមមានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបរហូតទៅដល់ ២,១៧១,៥២៧នាក់ ជំងឺជាសះស្បើយចំនួន ១,៩០៤,០៦៩នាក់ ខណ:ស្លាប់សរុបចំនួន ៣៧,០១០នាក់៕