- 2022-01-27 05:15:00
- ព័ត៌មាន
សូមជ្រាប! ផ្លូវជាតិលេខ៥ត្រូវផ្អាកបណ្តោះអាសន្ន ដើម្បីបើកការដា្ឋនសាងសង់ស្ពានអាកាសថ្មីនៅឬស្សីកែវ ពីថ្ងៃ៣១តទៅ
- 2022-01-27 05:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមជ្រាប! ផ្លូវជាតិលេខ៥ត្រូវផ្អាកបណ្តោះអាសន្ន ដើម្បីបើកការដា្ឋនសាងសង់ស្ពានអាកាសថ្មីនៅឬស្សីកែវ ពីថ្ងៃ៣១តទៅ
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មី១ទៀត ស្ថិតនៅប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ នៅថ្ងៃទី៣១ខែមករាឆ្នាំ២០២២ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងមាន របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ននៅជុំវិញទីតាំងប្រារ័ព្ធពិធី ហើយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨ ចំពោះយានយន្តចេញពី រាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ ស្ពានដែកបេឡេត្រូវបង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវិថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ។
អាស្រ័យហេតុនេះ សូមបង់ប្អូនប្រជាពលរដ្ឋជាម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់តាម ដងផ្លូវខាងលើមេត្តាជ្រាប យោគយលំ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំងខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាំលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ ៕