• 2022-01-28 07:06:04
  • ព័ត៌មាន

ស្អាតអ្វីម្ល៉េះ! វត្តខ្មែរមួយពោរពេញដោយព្រិលធ្លាក់នៅរដូវរងា មើលមួយភ្លែតច្រឡំថារូបគំនូរ​

  • 2022-01-28 07:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត​ខ្មែរ​មួយ​កំពុង​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​រដូវ​រងា​នេះ​ ក្រោយ​ឃើញ​ទិដ្ឋភាព​ធ្លាក់​ព្រិល​ ឡោមព័ទ្ធ​ជុំវិញ​បរិវេណ, លើ​ដំបូល​​ និង​ផ្នែក​ច្រើន​ទៀត​នៃ​ព្រះ​វិហារ​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​មួយ​​ដ៏​កម្រ​បាន​ឃើញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មែនទែន​ទៅ​ត្បិត​វត្ត​នេះ​ជា​វត្ត​ព្រះ​ពុទ្ធ​សាសនា​របស់​ខ្មែរ​ ប៉ុន្តែ​មិន​បាន​ស្ថិត​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ គឺ​ជា​វត្ត​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ឯណោះ​។ វត្ត​នេះ​មានឈ្មោះ​ថា​ វត្ត​មុនីសូតារាម​ ឬ​ភាសា​អង់គ្លេស​សរសេរ​ថា Watt Munisotaram កសាង​ដោយ​ជន​ភៀស​ខ្លួន​ខ្មែរ​ និង​ជនជាតិ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្ត​មុនីសូតារាម​គឺជា​អារាម​របស់​ខ្មែរ​ស្ថិត​នៅ​ទី​ក្រុង​ Hampton រដ្ឋ​ Minnesota បង្កើត​ឡើង​ដោយ​សហគមន៍ និង​អង្គការ​សមាគម​ពុទ្ធសាសនា​ខ្មែរ​នៅ​មីនីសូតា​ត្រូវ​​ក្នុង​ឆ្នាំ ១៩៨២​។ នៅ​ក្នុង​ឆ្នាំ​២០០៧​ បរិវេណ​វត្ត​ត្រូវ​បាន​ពង្រីក​រហូត​ដល់​៤០​ហិកតារ​ និង​មាន​ការ​សាងសង់​សំណង់​បម្រើ​ឲ្យ​ព្រះពុទ្ធ​សាសនា​ជា​ច្រើន​ទៀត​ជា​បន្ត​បន្ទាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វត្ត​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ចំពោះ​ពុទ្ធសាសនិក​ថេរវាទ​ខ្មែរ​ និង​ពុទ្ធសាសនិក​ជនជាតិ​ផ្សេង​ទៀត​ដូចជា​ថៃ, ភូមា​, ឡាវ...​នៅ​រដ្ឋ​មីនីសូតា​ខាងលិច កណ្តាល​ និង​នៅ​សហរដ្ឋអាមេរិក​ទាំង​មូល​។ ក្រៅ​ពី​ព្រះ​​វិហារ​កម្ពស់​ពីរ​ជាន់​នៅ​មាន​សំណង់​ផ្សេង​ទៀត​ដូចជា​​ ចេតិយ​កន្លែង​តម្កល់​ព្រះ​សារីរិកធាតុ​របស់​ព្រះពុទ្ធ និង​សិស្ស​ពីរ​នាក់​របស់​ព្រះអង្គ​ និង​រចនា​សម្ព័ន្ធ​ប្រាសាទ​សំខាន់​ ជាមួយ​សាល​ប្រជុំ និង​កន្លែង​សមាធិ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ សៀនហួរ

មតិយោបល់