• 2022-01-31 07:37:10
  • ព័ត៌មាន

អូមីក្រុងឆ្លងក្នុងសហគម៍កាន់តែច្រើន សម្តេចតេជោ អំពាវនាវឲ្យ​ពលរដ្ឋប្រយ័ត្នចំពោះអូមីក្រុង ឱកាសបុណ្យចូលឆ្នាំចិន

  • 2022-01-31 07:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរសូមមេត្តាប្រុងប្រយ័ត្នចំពោះវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង កុំប្រហែស ភ្លេចខ្លួនឲ្យសោះ ពីព្រោះថាកម្ពុជានាពេលបច្ចុប្បន្ននេះមានករណីឆ្លងអូមីក្រុង ជាបន្តបន្ទាប់ដោយភាគច្រើនជាករណីឆ្លងនៅក្នុងសហគមន៍កម្ពុជាផ្ទាល់ ករណីនាំចូលជាចំនួនមួយដែលតិចតួចតែប៉ុណ្ណោះ។

សម្តេចបានមានប្រសាសន៍បន្ថែមថា ខ្ញុំសូមអំពាវនាវ ដើរលេងក៏ដើរចុះ តែសូមឱ្យមានការប្រុងប្រយ័ត្ន ឥឡូវនេះអូមីក្រុងបានឆ្លងនៅតាមបណ្ដាខណ្ឌក្នុងរាជធានីភ្នំពេញរបស់យើង ហើយក៏ត្រូវបានអនុញ្ញាតិឲ្យព្យាបាលនៅផ្ទះ ពោលគឺការនាំចូលមានចំនួនតិច និងនៅតាមសហគមន៍មានចំនួនច្រើន សូមឲ្យបងប្អូនទាំងអស់គ្នា បន្តនៅវិធានការប្រុងប្រយ័ត្នបីកុំបីការពារឲ្យបានល្អ គួបផ្សំជាមួយនឹងការចាក់វ៉ាក់សាំងផងដែរ។

សូមជម្រាបថាថ្ងៃនេះក្រសួងសុខាភិបាល បានបន្តប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩មានចំនួន៥៦ករណី ដោយសុទ្ធសឹងតែជាប្រភេទវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងទាំងអស់ ក្នុងនោះមានការឆ្លងនៅក្នុង សហគមន៍កម្ពុជាចំនួន៤៧នាក់ និងនាំចូលមានចំនួន៩ករណី។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់
អត្ថបទថ្មី