- 2022-01-31 07:45:00
- ព័ត៌មាន
ល្អល្អះក្រៃលែង! ប្រាសាទអង្គរដ៏អច្ឆរិយខ្នាតតូចនៅជាប់ជើងភ្នំបូកគោ សល់តែ៤ខែទៀតសង់រួចហើយ
- 2022-01-31 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អល្អះក្រៃលែង! ប្រាសាទអង្គរដ៏អច្ឆរិយខ្នាតតូចនៅជាប់ជើងភ្នំបូកគោ សល់តែ៤ខែទៀតសង់រួចហើយ
ចន្លោះមិនឃើញ
ប្រាសាទអង្គរវត្ត ដែលបានចម្លង និង សាងសង់ឡើងដោយស្នាដៃកូនខ្មែរពិតៗ មានទីតាំងស្ថិតនៅជាប់ និង ទេសភាពជើងភ្នំបូកគោ ស្ថិតក្នុងខេត្តកំពតផ្ទាល់តែម្ដង ដែលយើងឃើញមានទេសភាពស្រស់ត្រកាល មានរុក្ខជាតិធំតូចជាប់ជើងភ្នំ ឯប្រាសាទវិញប្រកបទៅដោយរចនាបថយ៉ាងប្រណីតល្អល្អះដូចប្រាសាទដើមពិតៗ។
តាមរយៈទិដ្ឋភាពដ៏ស្រស់អស្ចារ្យនេះ បានធ្វើឱ្យមហាជន ក៏ដូចជាកូនខ្មែរជាច្រើនរូប នាំគ្នាកួចប៉ងទៅទស្សនាកម្សាន្តនៅទីនោះ ដើម្បីស្វែងយល់ពីអច្ឆរិយភាព ក៏ដូចជាសិក្សាពីភាពខុសគ្នា នៃតួប្រាសាទពិតប្រាកដ ជាមួយនឹងគុណភាពប្រាសាទដែលចម្លងឡើង ដោយស្នាដៃកូនខ្មែរពិតៗមួយនេះ នៅក្នុងទឹកដីខេត្តកំពត ។
តាមការឲ្យដឹងពីកម្មករដែលជាអ្នកសាងសង់ប្រាសាទអង្គរដ៏អច្ឆរិយខ្នាតតូចនេះ បានឲ្យដឹងថាប្រាសាទដ៏ល្អល្អះនេះសង់ឡើងរយៈពេលជាង២ឆ្នាំមកហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ប្រមាណ៤ ទៅ៥ខែខាងមុខឆាប់ៗនេះហើយ។ ប្រាសាទអង្គរចម្លងខ្នាតតូចនេះ បានបង្កប់លាក់ខ្លួនកណ្ដាលព្រៃដ៏ជ្រៅព័ទ្ធជុំវិញ ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដែលសម្រិតសម្រាំងដោយវិស្វករដែលមានឈាមជ័រជាខ្មែរពិតៗ កសាងឡើងនៅជិតដងភ្នំ ប្រកបទៅដោយរចនាបថយ៉ាងប្រណីត លាយឡំទេសភាពស្រស់ត្រកាល ហាក់លើកសម្រស់ប្រាសាទអង្គរវត្តខ្មែរ ឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ។
អង្គរវត្ត គឺជាកេរដំណែលដ៏អច្ឆរិយៈដែលប្រតិស្តឡើងដោយបុព្វបុរសខ្មែរនៅក្នុងដែនដីសុវណ្ណភូមិ ប្រកបដោយរចនាបថស្រស់ស្អាតគ្មានអ្វីប្រៀបបាន គួរឱ្យស្ញប់ស្ញែង ។ មិនត្រឹមតែជាអច្ឆរិយវត្ថុដ៏អស្ចារ្យនោះទេ អង្គរវត្តគឺជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិខ្មែរ ដែលដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជាទាំងមូលផងដែរ ៕