• 2022-02-02 03:04:35
  • ព័ត៌មាន

ពិតជាគួរឲ្យសោកស្តាយបំផុត! បើបានទៅគិរីរម្យហើយ រំលងកន្លែងទេសចរណ៍មួយនេះ

  • 2022-02-02 03:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តដែលតែងតែនិយមទៅកម្សាន្តឬបោះតង់បែបព្រៃភ្នំធម្មជាតិនៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យរៀងរាល់ចុងសប្តាហ៍ ថ្ងៃឈប់សម្រាក ប្រសិនបើមិនបានទៅវត្តព្រះពោធិសត្វគិរីរម្យ (ហៅវត្តគីរីរម្យថ្មី) ពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ ដោយសារតែនៅគិរីរម្យក្រៅពីធម្មជាតិព្រៃព្រឹក្សាស្រស់បំព្រងហើយក៏នៅមានរូបចម្លាក់ក្បូរក្បាច់រចនាដ៏ប្រណីតកំពុងលាក់ខ្លួននៅវត្តមួយនេះ។

បើភ្ញៀវទេសចរបានឃើញហើយគឺមិនសរសើរមិនបាននោះឡើយចំពោះទិដ្ឋភាពដ៏អស្ចារ្យនៅក្នុងវត្តមួយនេះ ពោលគឺសុទ្ធសឹងតែជារូបចម្លាក់ស្អាតប្រណីតជាស្នាដៃរបស់កូនខ្មែរនៅលើផ្ទាំងថ្មធម្មជាតិគួបផ្សំជាមួយនឹងធម្មជាតិដ៏ស្រស់ត្រកាល ដែលជាតំណែលសិល្បៈសម្រាប់កូនខ្មែរជំនាន់ទៅមុខទៀត។

សូមជម្រាបថាវត្តវត្តព្រះពោធិសត្វគិរីរម្យមានមានទីតាំងស្ថិតនៅភូមិចម្ការតែ នៃឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យខេត្តកពង់ស្ពឺ បើបានទៅកម្សាន្តនៅគិរីរម្យហើយហាមរំលងទីកន្លែងមួយនេះឲ្យសោះ។

ប្រភពរូបភាព៖ឯកឧត្តម នេត ភត្រា

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់