
- 2022-02-04 10:05:59
- ព័ត៌មាន
ជ្រូកពោនឬជ្រូកព្រុល ប្រភេទសត្វកម្រ សូម្បីពលរដ្ឋខ្លះក៏មិនស្គាល់ផង ត្រូវបានថតជាប់នៅតំបន់ការពារធម្មជាតិរបស់កម្ពុជា
- 2022-02-04 10:05:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រូកពោនឬជ្រូកព្រុល ប្រភេទសត្វកម្រ សូម្បីពលរដ្ឋខ្លះក៏មិនស្គាល់ផង ត្រូវបានថតជាប់នៅតំបន់ការពារធម្មជាតិរបស់កម្ពុជា
ចន្លោះមិនឃើញ
ជ្រូកពោន ឬជ្រូកព្រុល ឈ្មោះអង់គ្លេសហៅថា Hog Badger ជាប្រភេទសត្វដែលកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិនិងរកឃើញថាកំពុងរស់នៅតាមតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។
ជ្រូកពោន ឬជ្រូកព្រុលនេះទៀតសោត មានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១០៤០មម និងមានទម្ងន់ពី ៧-១៤គ.ក កន្ទុយប្រវែង ១២០-១៧០មម និងជើងក្រោយ ១១៥-១៣៤មម។ហើយ វាជាសត្វមានមាឌធំ មានកន្ទុយខ្លី ជើងធំៗ និងមានក្រចកមាំកោងវែងពណ៌ស ច្រមុះរាងដូចច្រមុះជ្រូក។
សូមជម្រាបថា សត្វប្រភេទនេះរស់នៅតាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់ ចំណែក ចំណីអាហាររបស់វាមានដូចជាមើមរុក្ខជាតិ ឫសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ ហើយជាពិសេស ជ្រូកពោន ឬជ្រូកព្រុល មានវត្តមាននៅតាមតំបន់ព្រៃស្ទើរទូទាំងប្រទេសកម្ពុជា ជាពិសេសនៅភាគនិរតី ឦសាន និងភាគខាងជើង។
ប្រភព៖ក្រសួងបរិស្ថាន