- 2022-02-09 06:58:03
- ព័ត៌មាន
កំពុងបើកឡានតាមផ្លូវត្រលប់មកពីខេត្តកោះកុងមកភ្នំពេញវិញ ស្រាប់តែប្រទះសត្វប្រេីសធំមួយក្បាល រត់ឆ្លងផ្លូវ
- 2022-02-09 06:58:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងបើកឡានតាមផ្លូវត្រលប់មកពីខេត្តកោះកុងមកភ្នំពេញវិញ ស្រាប់តែប្រទះសត្វប្រេីសធំមួយក្បាល រត់ឆ្លងផ្លូវ
ចន្លោះមិនឃើញ
ធ្លាប់តែឃើញក្នុងវីដេអូឯកសារ ឬខ្សែភាពយន្ត ពីសកម្មភាពធ្វើដំណើរតាមដងផ្លូវកាត់ព្រៃហើយប្រទះឃើញ សត្វបោលឆ្លងផ្លូវ ឥឡូវមានហេតុការណ៍បែបនេះកើតឡើងស្ដែងៗនៅប្រទេសកម្ពុជាផ្ទាល់ គឺមានសត្វប្រើស ១ក្បាលឆ្លងកាត់ផ្លូវ និងថតបានដោយអ្នកដំណើរ។
យោងតាម Facebook ឈ្មោះ Emerald Ngil បានសរសេរថា៖ "ខ្ញុំពិតជាមិននឹកស្មានថាខ្ញុំអាចមានសំណាងបានឃេីញសត្វប្រេីសព្រៃដោយផ្ទាល់ភ្នែកទេ នៅតាមផ្លូវត្រលប់មកពីខេត្តកោះកុងមកភ្នំពេញវិញ ជាការចៃដន្យមួយដែលខ្ញុំបានធ្វេីដំណេីរតាមផ្លូវលំមួយ ស្របពេលនោះក៏បានជួបនឹងសត្វប្រេីសមួយក្បាលសប្បុរខ្មៅប្រហែលក្របី មាឌធំខ្ពស់ ដែលវាបានឆ្លងកាត់ផ្លូវលំនោះ"។
Facebook ដដែលបានសរសេរថា៖ "ស្របពេលដែលគ្មានមនុស្សឆ្លងកាត់ គឺមានតែឡានខ្ញុំមួយគត់ ដោយសារវាឃេីញឡានរបស់ខ្ញុំធ្វេីអោយវាភ័យ វាក៏រត់ចូលទៅក្នុងព្រៃ ហេីយខ្ញុំមិនមានកាមេរ៉ាដែលមានឡេនធំ ទេីបថតបានតែប៉ុណ្ណឹង សុំសរសេីរដែលមនុស្សនៅទីនោះអាចអភិរក្ស រក្សាសត្វព្រៃបានយ៉ាងល្អ សូមចូលរួមការពារសត្វព្រៃទាំងនោះផង ដោយក្តីស្រលាញ់"៕