• 2022-02-10 03:27:38
  • ព័ត៌មាន

វៀតណាមកាន់តែព្រួយ! រកឃើញអ្នកឆ្លងកូវីដតួលេខហក់ឡើងខ្ពស់ ធ្វើឲ្យអ្នកឆ្លងសរុបជិត២,៥ លាននាក់

  • 2022-02-10 03:27:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញអ្នក ឆ្លងថ្មី កូវីដ១៩ថ្មីដល់ទៅ ចំនួន២៣,៩៥៦ករណី និងស្លាប់ចំនួន៩៣ករណី បន្ថែមទៀតកាលពីថ្ងៃ ទី៩ ខែកុម្ភ: ឆ្នាំ២០២២ នៅក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News ។

ស្ថានភាពកូវីដ១៩នៅក្នុងប្រទេសវៀតណាមកាន់តែអាក្រក់ទៅ ហាក់មិនទាន់មានការថមថយសោះ ដោយវៀតណាមមានអ្នកឆ្លងម៉ឺននាក់ និងស្លាប់ដោយសារតែកូវីដ១៩ជារៀងរាល់ថ្ងៃ ជាពិសេសអូមីក្រុងបានចូលវាយលុកខ្លាំងនៅក្នុងសហគមន៍វៀតណាម។យ៉ាងណាមិញ នៅក្នុងចំណោមករណីឆ្លងថ្មីទាំងករណី២៣,៩៥៦នោះ ទីក្រុងហាណូយរដ្ឋធានីរបស់ប្រទេសវៀតណាមនៅតែបន្តរីករាលដាលខ្លាំងជាងគេទាំងអស់ ដោយអ្នកឆ្លងមានរហូតទៅដល់២,៩៤៩ករណីឯណោះ ចំណែកខេត្តដែលមានអ្នកឆ្លងច្រើនបន្ទាប់រួមមានដូចជា ខេត្ត Nghệ An មានចំនួន ១,៩០០ករណី និង ខេត្ត Hải Phòng មានចំនួន ១,២៩៥ករណី ដែលសុទ្ធសឹងតែជាខេត្តឆ្លងច្រើនជាងគេនៅវៀតណាម ។

សូមជម្រាបថា រហូតមកដល់ពេលនេះ ត្រឹមយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រទេស វៀតណាមមានអ្នកឆ្លង ជំងឺកូវីដ១៩ សរុបរហូតទៅដល់ ២,៤០៤,៦៥១នាក់ នាក់ ជំងឺជាសះស្បើយចំនួន ២,១៩៦,៦០២នាក់ នាក់ ខណ:ស្លាប់សរុបចំនួន ៣៨,៦១៤នាក់នាក់៕

ប្រភព៖ Vietnam News អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់