• 2022-02-15 03:12:26
  • ព័ត៌មាន

មិនបាច់ទៅណាឆ្ងាយ! មកស្គាល់សួនផ្កាឈូករ័ត្នដ៏ធំល្វឹងល្វើយល្បីៗនៅ​ថៃ ល្អបំផុតសម្រាប់ប្លង់ថតរូបកម្សាន្ត ​

  • 2022-02-15 03:12:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់អ្នកដែលមានចំណូលចិត្តជាមួយទេសភាពស្អាតៗ ជាមួយ សួនផ្កាធំៗ ដែលប្រៀបបីដូចជាព្រះអាទិត្រកំពុងរះ អាចសាកទៅកន្លែងទាំងនេះក្នុងប្រទេសថៃក្បែរខាងកម្ពុជាតែម្ដង។ ខាងក្រោមនេះ Sabay សូមបង្ហាញជាសួនផ្កាឈូករ័ត្ន មិនឆ្ងាយប៉ុន្មានពីក្រុងបាងកក៖

១. សួនផ្កាឈូករ័ត្ន ឡូបប៊ូរី (Lopburi Sunflower Fields)

ខេត្ត Lopburi គឺជាកន្លែងដែលមានវាលផ្កាឈូករ័ត្នធំជាងគេនៅប្រទេសថៃ។ ផ្ទៃដីរាប់ពាន់ហិចតា ពោរពេញទៅដោយផ្កាពណ៌លឿងភ្លឺដ៏ស្រស់ស្អាត ដែលរីកនៅចន្លោះ ខែវិច្ឆិកា ដល់ខែមករា។ មានទីតាំងស្ថិតនៅក្នុង ស្រុកផាតថាណានីខម ដែលមានចម្ងាយជាង ៤០ គីឡូម៉ែត្ រភាគខាងកើតនៃទីរួមខេត្ត។

២. សួនផ្កាឈូករ័ត្ន ប៉ាក់ចុង (Pak Chong Sunflower Fields)

ប៉ាក់ចុង មានទីតាំងស្ថិតនៅក្នុងខេត្តខាវយ៉ៃ ភាគឥ្យសាននៃទីក្រុងបាងកក។ រដូវដែលផ្កាឈូករ័ត្នរីកគឺចាប់ពីខែវិច្ឆិកាដល់ខែមករាអាស្រ័យលើអាកាសធាតុ ដូច្នេះទើបខៅយ៉ៃក្លាយទៅជាកន្លែងដ៏ស្រស់ស្អាតសម្រាប់ស្នាក់នៅ និងកំសាន្ត។

៣. សួនផ្កាឈូករ័ត្ន នគររាជសីម៉ា (Sun Flower Fields in Nakhon Ratchasima)

ចំណាយពេលបើកបរមិនដល់ ៣ ម៉ោង ពីទីក្រុងបាងកក អ្នកនឹងបានឃើញផ្កាឈូករ័ត្ន ដែលពេញនិយមបំផុតនោះគឺកសិដ្ឋានជីមថមសុន នៅប៉ាក់ចុង។​ ទីនោះត្រូវបានបើកជាសាធារណៈ នៅខែធ្នូ និងខែមករា ហើយក៏ជាកន្លែងទាក់ទាញបំផុតមួយនៅរដូវរងារដែរ។

**៤. សួនផ្កាឈូករ័ត្ន សារ៉ាបូរី (Sunflower field is located in Muak Lek in Saraburi)

សារ៉ាបូរី គឺជាខេត្តមួយនៅភាគកណ្តាលប្រទេសថៃ និងភាគឥសាននៃទីក្រុងបាងកក។ រដូវសម្រាប់ផ្កាឈូករ័ត្នគឺចាប់ពីខែវិច្ឆិកាដល់ខែមករា។ អ្នកអាចប្រើពេលប្រហែល២ម៉ោងនៃការបើកបរពីទីក្រុងបាងកក ទៅមឿងលេក៕

ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី