- 2022-02-16 03:25:00
- ព័ត៌មាន
គ្រូ១ថ្ងៃ គ្រូ១ជីវិត សិស្សៗទួលទំពូងសាមគ្គីគ្នាខ្លាំង ត្រឹម១ថ្ងៃរកមូលនិធិបានយ៉ាងច្រើនជួយលោកគ្រូភាសាបារាំងកម្សត់
- 2022-02-16 03:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូ១ថ្ងៃ គ្រូ១ជីវិត សិស្សៗទួលទំពូងសាមគ្គីគ្នាខ្លាំង ត្រឹម១ថ្ងៃរកមូលនិធិបានយ៉ាងច្រើនជួយលោកគ្រូភាសាបារាំងកម្សត់
ចន្លោះមិនឃើញ
នេះពិតជាសាកសមជាកូនសិស្សដ៏ល្អពិតមែន គ្រាន់តែលឺដំណឹងថាគ្រូភាសាបារាំងរបស់ខ្លួនធ្លាក់ខ្លួនមានបញ្ហាអតីតសិស្សថ្នាក់ភាសាបារាំងរបស់លោកគ្រូបានប្រមូលគ្នីគ្នា កៀងគររកមូលនិធិយ៉ាងច្រើនសម្រាប់ជួយលោកគ្រូវក្នុងគ្រាលំបាកកម្សត់តែលតោលម្នាក់ឯង សមនឹងពាក្យថា«គ្រូ១ថ្ងៃ គ្រូ១ជីវិត»មែនពិតជារំភើបនិងគួរឲ្យស្ងើចសរសើរខ្លាំងណាស់។
តាមការបញ្ជាក់ពីលោកគ្រូ ណន ម៉ារ៉ាឌី បានប្រាប់ Sabay ឱ្យដឹងថា លោកគ្រូកម្សត់ ឈ្មោះ អាង ហួត ជាអតីតគ្រូបង្រៀនភាសាបារាំងនៅឯវិទ្យាល័យទូលទំពូង។ លោកគ្រូ ណន ម៉ារ៉ាឌី បានបន្តថា លោកគ្រូកម្សត់ម្នាក់នេះជា អតីតលោកគ្រូបង្រៀនភាសាបារាំងម្នាក់ ប្រចាំវិទ្យាល័យទួលទំពូង ពេលនេះកំពុងរស់នៅយ៉ាងកម្សត់តែលតោល គ្មានកូនចៅ ស្ទើរគ្មានបាយហូប ដើរអនាថាគ្មានគោលដៅ គេងតាមចិញ្ចើមផ្លូវ ។ កាន់តែរំជួលចិត្តទៀតនោះ ក្រោយមានការបង្ហោះអំពីស្ថានភាពរបស់លោកគ្រូភ្លាម ស្រាប់តែមានមហាជនជាច្រើន ពិសេសគឺអតីតសិស្សរបស់លោកគ្រូនៅសាលាទួលទំពូងផ្ទាល់តែម្ដងបានកៀងគរចូលរួមជាមូលនិធិជាលុយដល់ លោកគ្រូយ៉ាងច្រើនដើម្បីជួយសម្រាលដល់ការលំបាករបស់លោកគ្រូ ដោយគិតត្រឹមពេលនេះមូលនិធិនេះបានប្រមាណជាង១០០០ដុល្លារអាមេរិកហើយ សម្រាប់ជួយលោកគ្រូ ហើយលោកគ្រូ ណន ម៉ារ៉ាឌីថា លោកមិនទាន់ប្រគល់ជូនលោកគ្រូ អាង ហូត ភ្លាមៗនោះទេ ដោយលោកគ្រូនឹងបន្តផ្ដល់ឲ្យលោកគ្រូបន្តិចម្ដងៗ រហូតដល់លោកគ្រូមានស្ថានភាពល្អប្រសើរជាងនេះ។
សូមជម្រាបថា លោកគ្រូបង្រៀនម្នាក់នៅវិទ្យាល័យទួលទំពូង ណន ម៉ារ៉ាឌី បានបង្ហាញពីស្ថានភាពរបស់លោកគ្រូ អាង ហួត ជាអតីតគ្រូភាសាបារាំងកំពុងរស់នៅកម្សត់ តែលតោលម្នាក់ឯង ពិតជាស្រណោះ ស្ទើរតែគ្មានកន្លែងសម្រាកគ្មាន។ ប្រភពបន្តថា លោកគ្រូ គឺជាគ្រូកំលោះចាស់តាំងពីដើមរៀងមក ពុំមានប្រពន្ធកូននោះឡើយ ហើយមួយជីវិតរបស់លោក ជិះតែកង់មកបង្រៀនសិស្សតែប៉ុណ្ណោះ និងមិនដែលចង់បានអ្វីពីសិស្ស ក្រៅចង់អោយសិស្សមានអនាគតភ្លឺស្វាងក៏គ្រប់គ្រាន់។
តាមប្រវត្តិត្រួសៗដែល Sabay ទទួលបានពីការបញ្ជាក់លោក ណន ម៉ារ៉ាឌី លោកតា អាង ហួត គ្មានប្រពន្ធកូននោះឡើយ តាំងពីដើមមកលោកជិះតែកង់ទៅបង្រៀនប៉ុណ្ណោះ និងជាគ្រូដ៏ល្អម្នាក់ប្រចាំសាលា ក្នុងជីវិតរបស់លោកតា គ្មានចង់បានអ្វីក្រៅពីការផ្ទេរចំណេះដឹងដល់កូនសិស្ស និងបំពេញកាតព្វលុះដល់ថ្ងៃចូលនិវត្តន៍ ។ ដោយសារវ័យកាន់តែចាស់ និងគ្មានចំណូលអ្វី ហើយរស់នៅម្នាក់ឯងផងនោះ ទើបនាំឱ្យជីវិតលោកតាកាន់តែលំបាកពីមួយថ្ងៃទៅមួយថ្ងៃបែបនេះ៕