- 2022-02-16 04:20:33
- ព័ត៌មាន
ថ្មភ្នំដ៏ចម្លែក នៅខេត្តមួយក្នុងប្រទេសថៃ មានរូបរាងដូចជាហ្វូងត្រីបាឡែន អណ្តែតផុតព្រៃព្រឹក្សា
- 2022-02-16 04:20:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មភ្នំដ៏ចម្លែក នៅខេត្តមួយក្នុងប្រទេសថៃ មានរូបរាងដូចជាហ្វូងត្រីបាឡែន អណ្តែតផុតព្រៃព្រឹក្សា
ចន្លោះមិនឃើញ
ថៃ ជាប្រទេសល្បីខាងវប្បធម៌សិល្បៈ និងភាពសំបូរហូរហៀររបស់ធម្មជាតិ ទន្លេស្ទឹងបឹងបួរ ព្រៃភ្នំធម្មជាតិយ៉ាងស្រស់បំព្រង ដែលជាកត្តាមួយ អាចទាក់ទាញភ្ញៀវទេសចរប្រមាណ ៣៤ លាននាក់មកពីក្រៅប្រទេសទៅទស្សនាជារៀងរាល់ឆ្នាំ។
ជាមួយនឹងការហូរចូលនៃទេសចរណ៍ដ៏ច្រើនជាប្រចាំឆ្នាំនោះ តម្រូវឲ្យរដ្ឋាភិបាល និងប្រជាជនថៃម្ចាស់ស្រុកដាច់ខាតធានាថាអច្ឆរិយភាព ធម្មជាតិ និងវប្បធម៌ របស់ថៃត្រូវបានគេការពារ និងអភិរក្ស។ ខេត្តបឹងកាន គឺជាខេត្តថ្មីចុងក្រោយបំផុតដែលបង្កើតឡើង សំបូរទៅដោយធនធានធម្មជាតិ និងជំនឿ អាថ៌កំបាំងជាច្រើន មានទីតាំងស្ថិតនៅភាគឥសាន ចម្ងាយ ៧៥១គីឡូម៉ែត្រ ពីទីក្រុងបាងកក។
តំបន់ធម្មជាតិដ៏ល្បីបំផុតមួយក្នុងខេត្តនេះ មានឈ្មោះថា ហ៊ីន សាម វ៉ាន។ ហ៊ីន សាម វ៉ាន មានន័យថាត្រីបាឡែនថ្ម៣ក្បាល គឺជាថ្មភ្នំដែលមានអាយុកាល ៧៥លានឆ្នាំ។ អ្នកស្រុកហៅទីនោះថាថ្មត្រីបាឡែន គឺដោយសារតែរូបរាងរបស់វាហាក់ដូចជាហ្វូងគ្រួសារត្រីបាឡែន ដែលកំពុងបណ្ដែតផុតព្រៃព្រឹក្សា។
ទីនោះក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតសម្រាប់អ្នកចូលចិត្តដើរឡើងភ្នំ។ គេអាចទៅដល់លើខ្នងត្រីបាឡែនបាន ដោយអាចមើលឃើញទន្លេមេគង្គ និងស្រុកប៉ាកខាដ នៃសាធារណរដ្ឋឡាវ ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទេសទាំងពីរ៕