- 2022-02-16 07:57:45
- ព័ត៌មាន
ភូមិសិប្បកម្មមួយ នៅវៀតណាម ផលិតតម្បាញសូត្រដ៏ល្អឥតខ្ចោះជាង១០០ឆ្នាំ លក់ចេញទៅស្រុកក្រៅ
- 2022-02-16 07:57:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភូមិសិប្បកម្មមួយ នៅវៀតណាម ផលិតតម្បាញសូត្រដ៏ល្អឥតខ្ចោះជាង១០០ឆ្នាំ លក់ចេញទៅស្រុកក្រៅ
ចន្លោះមិនឃើញ
វៀតណាមជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មិនត្រឹមតែជាប្រទេសដែលមានទេសភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវៀតណាមជាប្រទេសមួយមានភូមិសិប្បកម្មប្រពៃណីដែលមានអាយុកាលជាយូរលង់ណាស់មកហើយ។
ភូមិសិប្បកម្មទាំងនេះត្រូវបានថែរក្សាបានយ៉ាងល្អពីមួយជំនាន់ទៅមួយជំនាន់ ហើយមានអាយុកាលជាច្រើនសតវត្សន៍មកហើយ។ ផលិតផលរបស់អ្នកភូមិសិប្បកម្ម ត្រូវបានគេស្គាល់យ៉ាងច្បាស់ទាំងនៅក្នុងទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ ទំនៀមទំលាប់ ប្រពៃណី និងវប្បធម៌វៀតណាមទាំងអស់អាចមើលឃើញតាមរយៈផលិតផលទាំងអស់នោះផងដែរ។
បើនិយាយពីបច្ចេកទេសតម្បាញសូត្រនៅប្រទេសវៀតណាមវិញ ភូមិ Van Phuc Silk Villageនេះ គឺ ឈរលេខ១តែម្តង។ ភូមិនេះត្រូវបានបង្កើតឡើងកាលពីជាង ១០០ ឆ្នាំមុន ដែលជាភូមិសិប្បកម្មប្រពៃណីមួយក្នុងចំណោមភូមិសិប្បកម្មប្រពៃណីដែលមានអ្នកទស្សនាច្រើនបំផុតនៅទីក្រុងហាណូយ។ ភូមិសូត្រគឺជាផ្ទះរបស់សិប្បករក្នុងស្រុករាប់រយនាក់ សម្បូរទៅដោយដើមចេកធំៗជាច្រើន ផ្ទះសហគមន៍ និងអណ្តូងបែបបុរាណផងដែរ។
ផលិតផលសូត្រដែលផលិតដោយអ្នកភូមិសិប្បកម្ម Van Phuc ទទួលបានប្រជាប្រិយភាពខ្លាំងដោយសារតែសូត្រមានទម្ងន់ស្រាល និងមានភាពរលោង។ ភូមិ Van Phuc មិនត្រឹមតែលក់ផលិតផលសូត្រដល់អ្នកស្រុក និងភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើការនាំចេញទៅកាន់ប្រទេសជាច្រើនក្នុងពិភពលោកផងដែរ។ ចំពោះភ្ញៀវទេសចរដែលមានទៅទស្សនាភូមិនេះ ហាក់ស្រមៃឃើញទិដ្ឋភាពដូចកាលពីបុរាណកាល ហើយអាចទិញផលិតផលសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ដ៏ល្អឥតខ្ចោះពីអ្នកភូមិក្នុងតម្លៃសមរម្យថែមទៀតផង៕
ប្រភព៖ Vietnam Discovery