- 2022-02-17 02:08:35
- ព័ត៌មាន
កាន់តែខ្លោចចិត្ត! រកឃើញភ័ស្តតាង និងស្លាកស្នាមឈឺចាប់ជាច្រើន ទម្រាំផ្សោតឯកាត្រូវផុតដង្ហើម
- 2022-02-17 02:08:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែខ្លោចចិត្ត! រកឃើញភ័ស្តតាង និងស្លាកស្នាមឈឺចាប់ជាច្រើន ទម្រាំផ្សោតឯកាត្រូវផុតដង្ហើម
ចន្លោះមិនឃើញ
ផ្សោតឯកា ១ក្បាលចុងក្រោយនៅអន្លង់ឈើទាល តាមដងទន្លេមេគង្គ ភូមិសាស្ត្រ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង បានស្លាប់បាត់បង់ជីវិតហើយ កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
មូលហេតុនាំឱ្យផ្សោតដ៏កម្រមួយក្បាលនេះ ត្រូវបាត់បង់ជីវិត ព្រោះដោយសារជាប់មងរបស់អ្នកស្រុក ហើយអ្វីដែលកាន់តែគួរឱ្យស្រណោះបំផុតនោះ ត្រូវបានរកឃើញមានរបួសកន្ទុយដោយសាររុំជាប់នឹងមងនេសាទតាំងពីខែមករាមកម្ល៉េះ ធ្វើឲ្យគាត់ឈើចាប់ និងពិបាករកចំណី ហើយចាប់ផ្តើមស្គមស្គាំង ស្រកពីជាង២០០គ.ក. មកត្រឹមក្រោម១០០គ.ក ។ តាមរបាយការណ៍ស្រាវជ្រាវសត្វផ្សោតដ៏អភ័ព្វមួយក្បាលនេះ មានអាយុប្រមាណជាង ២៥ឆ្នាំហើយ។
នេះជារឿងដ៏គួរឱ្យសោកស្ដាយមួយសម្រាប់ការបាត់បង់ធនធានធម្មជាតិដ៏កម្ររបស់កម្ពុជា សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា ការពារ បើមិនដូច្នេះទេ ផ្សោតដែលនៅសល់មិនដល់ ១០០ក្បាលក្នុងប្រទេសកម្ពុជានឹងរងនូវហានិភ័យ និងការបាត់បង់ជាបន្តបន្ទាប់ ៕