- 2022-02-17 06:25:00
- ព័ត៌មាន
ក្រសួងវប្បធម៌ ចេញលិខិតថ្កោលទោសបណ្ឌិត គីម ហ៊ាង ឲ្យបញ្ឈប់ជាបន្ទាន់ពាក្យសំដីគ្មានការទទួលខុសត្រូវរបស់ខ្លួន
- 2022-02-17 06:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងវប្បធម៌ ចេញលិខិតថ្កោលទោសបណ្ឌិត គីម ហ៊ាង ឲ្យបញ្ឈប់ជាបន្ទាន់ពាក្យសំដីគ្មានការទទួលខុសត្រូវរបស់ខ្លួន
ចន្លោះមិនឃើញ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតថ្កោលទោសយ៉ាងធ្ងន់ធ្ងរនិងឱ្យលោក គឹម ហ៊ាង ត្រូវបញ្ឈប់ជាបន្ទាន់នូវពាក្យសំដីដែលគ្មានការទទួលខុសត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនបែបនេះ ដើម្បីបញ្ចៀសនូវការយល់ច្រឡំ និងជំរុញការជួញដូរដីធ្លីក្នុងតំបន់សៀមរាប-អង្គរ ដែលនឹងអាចបង្កើតនូវចលាចលសង្គមជាយថាហេតុណាមួយ។ ក្រសួងវប្បធម៌ចេញលិខិតថ្កោលទោសនេះក្រោយការផ្សព្វផ្សាយវីដេអូខ្លីមួយអំពីឧកញ៉ាបណ្ឌិត គឹម ហ៊ាង ជាបណ្ឌិតអចលនទ្រព្យបាននិយាយរិះគន់ខ្លាំងទៅលើខេត្តសៀមរាប ដោយសារតែខេត្តនេះមិនអាចមានអគារខ្ពស់ដែលបង្ហាញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់ខេត្ត។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ថ្មីៗនេះ បណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយនូវវីដេអូកាត់ខ្លីរយៈពេល៣នាទី ៤១វិនាទី របស់លោក គឹម ហ៊ាង អ្នកជំនួញដីធ្លីមួយរូប ថ្លែងនៅក្នុងសិក្ខាសាលាមួយស្តីពីអនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាប ដែលលើកឡើងនូវទស្សនវិស័យរបស់ខ្លួន ទាក់ទងទៅនឹងការអភិរក្ស និងអភិវឌ្ឍ នៃតំបន់សៀមរាប-អង្គរ និងវិធាននៃការការពារបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដោយប្រើប្រាស់សំដីវាយប្រហារមិនមានការទទួលខុសត្រូវ និងគ្មានការសិក្សាស្រាវជ្រាវយល់ដឹងគ្រប់ជ្រុងជ្រោយ ខ្វះខាតចំណេះដឹងលើផ្នែកកិច្ចការពារបេតិកភណ្ឌពិភពលោក ដោយសម្លឹងឃើញតែមួយជ្រុងទៅលើវិស័យអចលនទ្រព្យ ដើម្បីតែផលចំណេញនៃមុខជំនួញខ្លួន ដោយបំភ្លេចចោលនូវតម្លៃនៃមរតកវប្បធម៌ជាតិ ក៏ដូចជាការជំរុញឱ្យមានចលនាទិញ លក់ដូរអចលនទ្រព្យកាន់តែខ្លាំងក្លាឡើង ក្នុងតំបន់សៀមរាប អង្គរ ដែលអាចនាំដល់ការរីករាលដាលសំណង់អាណាធិបតេយ្យក្នុងតំបន់រមណីយដ្ឋានការពារ និងតំបន់ជុំវិញនានា។
ក្នុងនោះដែរ ក្រសួងវប្បធម៌ ក៏បានចាត់ទុកសម្តីរបស់លោក គឹម ហ៊ាង ក៏បានធ្វើឲ្យប៉ះពាល់ទៅលើកិច្ចខិតខំប្រឹងប្រែងការពារថែរក្សា និង អភិរក្សរបស់ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិអន្តរជាតិគ្រប់ជំនាន់ជាពិសេសការខិតខំរបស់រាជរដ្ឋាភិបាលដែលបានសហការជាមួយ អង្គការយូណេស្កូ តាមរយៈការជំរុញនិងគាំពារឲ្យបង្កើតយន្តការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរហៅកាត់ថាអាយស៊ីស៊ីអង្គរ ដឹកនាំដោយសហប្រធានបារាំងនិងជប៉ុន ដែលប្រមូលផ្តុំដោយអ្នកជំនាញការជាតិអន្តរជាតិដែលមានអាយុ កាលជាង៣០ឆ្នាំបានរួមគ្នាមកសង្រ្គោះ និងការពារអង្គរក្នុងនោះបានប្រើប្រាស់ថវិកាច្រើនជាង៥០០លានដុល្លារព្រមទាំងជួយបណ្តុះបណ្តាល នូវធនធានមនុស្សជូនកម្ពុជាជាច្រើន ដើម្បីកិច្ចការពារបេតិកភណ្ឌជាតិយើង ។
សូមជម្រាបថាទាក់ទងជាមួយនឹងដើមចមនៃរឿងនេះគឺ ក្រោយពី លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង លោក បានធ្វើការ រិះគន់ទាក់ទងជាខេត្តសៀមរាបថាគ្មានការអភិវឌ្ឍន៍ ពោលគឺចំណុចខ្សោយរបស់ខេត្តសៀមរាប គឹការកណត់កម្ពស់នៃការសាងសង់អាគារធំៗ ហើយមានវប្បធម៌អភិរក្សច្រើនពេកតាមអង្គការយូណេស្កូ សូម្បី តែតំបន់ខ្លះមិននៅជិតប្រាសាទផង ម្តេចមិនឲ្យគេសាងសង់ទៅ ដែលជាហេតុនាំឲ្យ អនាគតនៃវិស័យអចលនទ្រព្យខេត្តសៀមរាបក្រោយវិបត្តិកូវី ១៩ គ្មានការរីកចម្រើនទៅមុខដូចជាគេ៕