• 2022-02-18 04:54:14
  • ព័ត៌មាន

មាន​តម្រុយ អ្នក​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ទិញបាន​ឧទ្ធម្ភាគចក្រ​១​គ្រឿង​ ​តម្លៃ​ក្បែរ ១០លាន​ដុល្លារ!

  • 2022-02-18 04:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​រំលង​បាន​ប្រមាណ​១ខែ ក្រោយ​ធ្លាយ​ដំណឹង​ឧកញ៉ា​ស្រុក​ខ្មែរ​មិន​ដល់​ ១០​នាក់​ទេ ដែល​មាន​ឧទ្ធម្ភាគចក្រ​ប្រើផ្ទាល់​ខ្លួននោះ ឥឡូវ​នេះ​មាន​តម្រុយ​ថា មធ្យោបាយ​ដំណើរ​លំដាប់​ខ្ពស់​មួយ​នេះ ទំនង​កើន​ចំនួន​ហើយ ក្រោយ​មាន​តម្រុយ​ថា ឧកញ៉ា​វ័យ​ក្មេង​ម្នាក់​ទៀត ទើប​ទិញ​បាន និង​មាន​តម្លៃ​ក្បែរ ១០លាន​ដុល្លារ​អាមេរិក​ឯណោះ។

ឧកញ៉ា​វ័យ​ក្មេង​ម្នាក់​នោះ គឺ​សេដ្ឋីអចលនទ្រព្យ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា។ តាម​ពិត​អ្នក​ឧកញ៉ា​វ័យ​ក្មេង ត្រូវ​បាន​គេ​សង្ស័យ​ជាយូរ​មក​ហើយ​ថា នឹង​អាច​ជា​បុគ្គល​ម្នាក់​ទៀត ដែល​អាច​ឈាន​ទៅ​ប្រើ​ប្រាស់​ឧទ្ធម្ភាគចក្រ​ជាមធ្យោបាយ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ​តាម​រយៈ​រថយន្ត​ដែល​ខាត​ពេល​យូរ។

ការ​សង្ស័យ​នេះ ត្រូវ​បាន​គេ​ទាញ​នូវ​ហេតុផល​ចំនួន២ ទី១ដែល​អាច​ថា​ជា​ចំណុច​សំខាន់​ជាង​គេ​នោះ គឺ​លទ្ធភាព។ ចំណុច​នេះ គេ​ជឿ​ថា អ្នក​ឧកញ៉ា​មាន​លទ្ធភាព​គ្រប់​គ្រាន់ ប្រសិន​បើ​អ្នក​ឧកញ៉ា គិត​ថា​នេះ​មធ្យោបាយ​ចាំបាច់​មួយ ព្រោះ​ថា អ្នកឧកញ៉ា ទទួល​ជោគជ័យ​ខ្លាំង​ក្នុង​ជំនួញ​ដី​ធ្លី ដែល​គម្រោង​ដីឡូតិ៍​មួយ​កន្លែង​របស់​លោក​ដែល​ទំហំ​រាប់រយហិកតា​ និង​រាប់​ម៉ឺនឡូតិ៍​នោះ គឺ​មាន​មនុស្ស​ប្រជ្រៀត​គ្នា​ទិញ មិន​ដែល​សល់​រាល់​ពេល​បើក​លក់​ម្ដង​ៗ។ ដូច្នេះ​ហើយ ឧទ្ធម្ភាគចក្រ​មួយ​តម្លៃ ៤-៥លាន​ទំនង​មិន​ជា​បញ្ហា​នោះ​ឡើយ។

អ្នក​ឧកញ៉ា ថត​មុខ ឧទ្ធម្ភាគចក្រ​ដែល​សង្ស័យ​ថា​លោក​ទើប​នឹង​ទិញបាន

ងាក​មក​ចំណុច​ទី២ ដោយ​ភ្ជាប់​ជាមួយ​នឹង​ចំណុច​ទី​១ គឺ​ថា អ្នក​ឧកញ៉ា​ទំនង​ជា​ត្រូវ​ការ​មធ្យោបាយ​មាន​ប្រសិទ្ធភាព ចំណេញ​ពេល​វេលា​នេះ ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ចុះ​ឡើង​ក្នុង​ជំនួញ​អចលនទ្រព្យ​របស់​អ្នក​ឧកញ៉ា​ដែរ ព្រោះ​ថា គម្រោង​អចលនទ្រព្យ​របស់​ឧកញ៉ា​នា​រយៈ​ចុង​ក្រោយ​នេះ គឺ​សុទ្ធ​តែ​នៅ​តាម​បណ្ដា​ខេត្ត​មាន​ដូច​ជា សៀមរាប ប៉ោយប៉ែត បាត់ដំបង កំពង់ឆ្នាំង​ជា​ដើម។

ទាំង​នេះ តម្រូវ​ឲ្យ​អ្នក​ឧកញ៉ា​មាន​ការ​ឡើង​ចុះ​ច្រើន​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ស្រប​ពេល​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត ត្រូវ​ការ​ចំណាយ​ពេល​យូរ។ ដូច្នេះ​ហើយ គេ​ជឿ​ថា អ្នកឧកញ៉ា​មក​ពី​ខេត្ត​ព្រៃវែង ប្រាកដ​ជា​បាន​សំឡឹង ឬ​គិត​ពី​មធ្យោបាយ​ផ្លូវ​អាកាស​មួយ​នេះ។

ភ្ជាប់​ជាមួយ​នឹង​ហេតុផល​ទាំង​នេះ ស្រាប់​តែ​ថ្មី​ៗ បាន​លេច​តម្រុយ​មួយ តាម​រយៈ​រូប​មួយ​សន្លឹក ដែល​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ថត​ពី​មុខ​ឧទ្ធម្ភាគចក្រ​ពណ៌​ខ្មៅ​មួយ​គ្រឿង។ ចំណុច​គួរ​កត់​សម្គាល់​នៅ​លើ​នោះ​មាន​សរសេរ​អក្សរ​ថា "N OKNHA LNT” ដែល​ជា​ឈ្មោះ​កាត់​របស់​អ្នក​ឧកញ៉ា។ ជាមួយ​គ្នា ក៏​មាន​ចចាមអារ៉ាម​ទៀត​ថា ឧទ្ធម្ភាគចក្រ​មួយ​នេះ​មាន​តម្លៃ​ដល់​ទៅ ជិត ១០លាន​ដុល្លារ​អាមេរិក​ឯណោះ។

ជុំវិញ​បញ្ហា​នេះ ភាគី​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា មិន​ទាន់​អាច​សុំ​ការ​ស្រាយ​បំភ្លឺ​បាន​នៅ​ទេ​នៅ​ព្រឹក​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី