- 2022-02-21 04:05:00
- ព័ត៌មាន
អត់ញញើតអូមីក្រុងសោះ! នាំគ្នាបុកទៅទិញថ្នាំឡើងកកកុញ នៅក្រសួងប្រៃសណីយ៍ថ្ងៃនេះ
- 2022-02-21 04:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ញញើតអូមីក្រុងសោះ! នាំគ្នាបុកទៅទិញថ្នាំឡើងកកកុញ នៅក្រសួងប្រៃសណីយ៍ថ្ងៃនេះ
ចន្លោះមិនឃើញ
ក្រោយមានការផ្ទុះឆ្លងរាលដាលកើនឡើងយ៉ាងគំហុកនៃមេរោគកូវីដ១៩ប្រភេទថ្មី អូមីក្រុង ក្នុងសហគមន៍ជាទ្រង់ទាយធំ ពេលនេះមានមនុស្សម្នារយ៉ាងច្រើនកកកុញបាននឹងកំពុងសម្រុកទៅទិញថ្នាំ នៅក្រសួងប្រៃសណីយ៍នៅថ្ងៃនេះ ដោយមិនមានអ្នកខ្លាចញញើត រក្សាគម្លាតសុវត្ថិភាព ពីការឆ្លងរាលដាលមេរោគកូវីដ១៩ អូមីក្រុងទាល់តែសោះ។ នេះបើតាមការបង្ហោះក្នុងគណនីហ្វេសប៊ុកឈ្មោះ Long Soksethina នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ ់
ពលរដ្ឋជាច្រើន នៅក្រុងភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ២០២២នេះ បានសម្រុកនាំគ្នា កកកុញនៅមុខក្រសួងប្រៃសណីយ៍ដើម្បីឈរតម្រង់ជូរចាំទិញថ្នាំ ដើម្បីព្យាបាលជំងឺកូវីដ១៩ ប៉ុន្តែយ៉ាងណាមិញបងប្អូន សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ត្រូវពាក់ម៉ាស់ និងរក្សាគន្លាតពីគ្នា ។
ចំពោះការព្យាបាលកូវីដ១៩ប្រភេទថ្មី អូមីក្រុង ក្រសួងសុខាភិបាលទើបដាក់ចេញប្រកាសឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រភេទថ្នាំថ្មី ដោយមានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាល ។ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានដាក់លក់ថ្នាំព្យាបាលប្រភេទ ម៉ូលនូពីរ៉ាវា កាប់ស៊ុល 200មីលីក្រាម (Molrupiravir Capsules 200mg) ជាឱសថប្រឆាំងវីរុស មានប្រសិទ្ធិភាពខ្ពស់ចំពោះ អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល មានរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញាមេរោគកូវីដ១៩ អូមីក្រុង ដោយអ្នកជំងឺអាចធ្វើការថែទាំព្យាបាលជំងឺដោយខ្លួនឯងនៅផ្ទះដោយប្រើឱសថព្យាបាលប្រភេទនេះតាមរោគសញ្ញាបាន ៕