- 2022-02-21 08:30:45
- ព័ត៌មាន
អង្គរយើងលែងដូចមុនហើយ ស្មៅឡើងខៀវស្រងាត់ ភ្ញៀវទេសចរឃើញហើយ ពោលសរសើរមិនដាច់ពីមាត់!
- 2022-02-21 08:30:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គរយើងលែងដូចមុនហើយ ស្មៅឡើងខៀវស្រងាត់ ភ្ញៀវទេសចរឃើញហើយ ពោលសរសើរមិនដាច់ពីមាត់!
ចន្លោះមិនឃើញ
ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានធ្វើការ កោតសរសើរមិនដាច់ពីមាត់ ចំពោះទិដ្ឋភាពដ៏ស្រស់បំព្រង វាលស្មៅពណ៌បែតងខៀវខ្ចីជុំវិញបរិវេណប្រាសាទអង្គរវត្ត ដួងព្រលឹងជាតិរបស់ប្រទេសកម្ពុជាដែលត្រូវទទួលការថែទាំជាប្រចាំដោយអាជ្ញាធរជាតិអប្សរា ចាប់ពីឆ្នាំ២០២០មក ជាមួយនឹង រៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិបែបទំនើប បានកែប្រែមុខមាត់អង្គររយ៉ាងខ្លាំង ពោលគឺគួរជាទីគយគន់ទាក់ចិត្តភ្ញៀវទេសចរចង់ទៅទស្សនាគ្រប់រដូវកាល មិនថាប្រាំង វស្សា។
លោក ប៊ុន ឈីវ ប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំ ដែលបានមកទស្សនាប្រាសាទអង្គរវត្ត បានឱ្យដឹងថា លោកពេញចិត្តចំពោះសកម្មភាពថែទាំ និងស្រោចស្រពវាលស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ការធ្វើបែបនេះ នឹងបង្កើនសម្រស់ស្រស់ស្អាតដល់ប្រាសាទអង្គរមួយកម្រិតទៀត។ ពិសេស ភ្ញៀវទេសចរមានអាម្មណ៍ស្រស់ស្រាយ និងបានថតរូបភាពយ៉ាងស្រស់ស្អាតជាមួយនិងវាលស្មៅខៀវខ្ចីទាំងនោះ។
យ៉ាងណាមិញ លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សក៏រា ក៏បានមានប្រសាសន៍ថា ការងារដាំស្មៅ និងការស្រោចស្រព ក្រុមការងារបានធ្វើជាប្រចាំថ្ងៃនៅជុំវិញប្រាសាទអង្គរវត្តធ្វើយ៉ាងណាឱ្យទីនោះមានពណ៌បៃតងខៀវខ្ចីគ្រប់រដូវកាល ពោលគឺ ត្រូវយកចិត្តទុកដាក់ជាខ្លាំង ពិសេស នៅក្នុងរដូវប្រាំងដោយត្រូវបង្កើនការស្រោចទឹកយ៉ាងហោចណាស់ចំនួនពីរដងក្នុងមួយថ្ងៃ ដែលធ្វើឲ្យភ្ញៀវទេសចរ កោតសសើរមិនដាច់ពីមាត់ពេល បានមកទស្សនាប្រាសាទអង្គរវត្ត។
សូមជម្រាបថា សកម្មភាពដាំ និងថែទាំស្មៅមិនត្រឹមតែរៀបចំធ្វើនៅបរិវេណមុខប្រាសាទអង្គរវត្តប៉ុណ្ណោះទេ តែសកម្មភាពទាំងនេះ បានធ្វើនៅតាមប្រាសាទមួយចំនួនទៀតដូចជា ព្រះលានជល់ដំរី ប្រាសាទបាយ័ន្ត ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម និងទីកន្លែងជាច្រើនទៀតធ្វើយ៉ាងណាឱ្យរមណីយដ្ឋានអង្គរមានភាពបៃតងស្រស់ស្អាតទាំងខួបប្រាំង និងវស្សា៕
ប្រភព៖អាជ្ញាធរអប្សរា