- 2022-02-22 07:33:11
- ព័ត៌មាន
រូប៥សន្លឹកឃើញ ខ្លោចចិត្ត! បង្ហាញពីអារម្មណ៍ឯការបស់សត្វព្រៃមិនចង់នៅក្នុងសួនសត្វ
- 2022-02-22 07:33:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូប៥សន្លឹកឃើញ ខ្លោចចិត្ត! បង្ហាញពីអារម្មណ៍ឯការបស់សត្វព្រៃមិនចង់នៅក្នុងសួនសត្វ
ចន្លោះមិនឃើញ
សួនសត្វគឺជាកន្លែងសិក្សាស្វែងយល់ពីជីវិតសត្វព្រៃ, ជាកន្លែងកម្សាន្តរបស់អ្នកទេសចរ និងជាកន្លែងអភិរក្សសត្វព្រៃ ដែលគេចចេញពីការតាមសម្លាប់របស់ព្រានព្រៃជាដើម។
ប៉ុន្តែសម្រាប់អ្នកស្រឡាញ់ និងការពារសិទ្ធរបស់សត្វព្រៃបានហៅ សួនសត្វថា ជាគុកសម្រាប់ដាក់អ្នកទោសដែលគ្មានកំហុស។ ការហៅដូច្នេះដោយសារសត្វព្រៃជាច្រើនត្រូវសួនសត្វមួយចំនួន មិនបានថែរក្សាឲ្យដិតដល់ ដូចជា គ្មានការឲ្យចំណី និងទឹកទៀងទាត់ ហើយការរៀបចំកន្លែងដាក់សត្វគ្មានលក្ខណៈធម្មជាតិ ហាក់បីដូចជាពន្ធនាគារដាក់អ្នកទោស។
ជានិច្ចកាល សត្វដែលត្រូវគេឃុំក្នុងបន្ទប់ថ្ម ឃាំងដោយចំរឹងដែក តែងអង្គុយម្នាក់ឯង បែរមុខទៅជញ្ជាំង ហាក់ដូចកំពុងមានអារម្មណ៍ឯកា និងអស់សង្ឃឹម ព្រោះពួកវាមិនដឹងថាត្រូវរស់បែបនោះដល់ពេលណា ហើយមូលហេតុអ្វីបានជាមនុស្សចាប់ខ្លួនដាក់ក្នុងទ្រុងដូច្នោះ៕